CamNews

តារា 

នាង Song Hye Kyo ស្រក់ទឹកភ្នែក ព្រោះស្វាមីថ្មីថ្មោងនិយាយពាក្យបែបនេះដាក់ខ្លួន

កូរ៉េ ៖ ពាក្យសច្ចារបស់តារាសម្តែង Song Joong Ki ទៅកាន់ Song Hye Kyo នៅថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ បានធ្វើឲ្យតារាស្រីរូបនេះ ស្រែកយំដោយក្តីរំភើបជាទីបំផុត ។

តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ បានសន្យានៅចំពោះមុខភ្ញៀវគ្រប់រូបថា លោកនឹងសូមសច្ចាថា នឹងឲ្យតម្លៃភរិយាបណ្តូលចិត្តរបស់លោក ក្នុងនាមជាស្វាមីម្នាក់ ។ មិនត្រឹមតែប៉ុណ្ណោះ Song Joong Ki ព្រមព្រៀងថានឹងដើរទៅផ្លូវមួយនេះ ដោយទំនុកចិត្តនិងក្តីស្រលាញ់ទៅកាន់នាង Song Hye Kyo ។ 

Song Joong Ki បន្តទៀតថា ខ្លួននឹងខិតខំថែរក្សាស្នេហាមួយនេះ ដោយក្តីស្រលាញ់ និងភាពស្មោះត្រង់ ក្នុងនាមជាប្តីប្រពន្ធ ។ ភ្លាមៗនោះធ្វើឲ្យ នាង Song Hye Kyo ហូរទឹកភ្នែកមកមិនឈប់ ទាល់តែសោះ ក្រោយពីស្វាមីហ៊ាននិយាយពាក្យទាំងនេះមកកាន់នាងនិងនៅចំពោះមុខមនុស្សជាច្រើននាក់ទៀតផង ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Song Joong Ki Song Hye Kyo Seoul South korea Kpop