CamNews

តន្រ្តី 

បង្វែរអារម្មណ៍ បកក្រោយទៅឆ្នាំ ១៩៦៩ ជាមួយបទចម្រៀង អានី

រាល់ដងធ្លាប់តែស្ដាប់បទចម្រៀងសម័យ បទចម្រៀង Kpop Hip Hop ឬបទចម្រៀងបែបមនោ
សញ្ចេតនា ហើយភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងបរទេសទៀតផង តែថ្ងៃនេះចង់នាំបង
ប្អូនមិត្តអ្នកអានទាំងអស់ផ្លាស់ប្ដូររសជាតិ មកស្ដាប់បទចម្រៀងស្លូ ជំនាន់ចាស់វិញម្ដងវិញទៅ
មើល។

ដោយសារតែចង់ផ្លាស់ប្ដូរបរិយាកាសតន្រ្តីថ្ងៃនេះ Camnews សូមគាស់កកាយ រើយកនូវបទ
ចម្រៀងរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត មួយបទដែលមានចំណងជើងថា អានី មក
ជូនមិត្តអ្នកអានបានស្ដាប់កំសាន្ត។ បទចម្រៀង អានី នេះចេញយូរណាស់មកហើយដែលជា
បទចម្រៀងក្នុងខ្សែភាពយន្តខ្មែររឿង បាត់អូនម្ដេចបាន របស់អ្នកអង្គម្ចាស់ក្សត្រី នរោត្តមរស្មី
ដែលផលិតក្នុងឆ្នាំ ១៩៦៩ និពន្ធបទភ្លេង និងទំនុកច្រៀងដោយ ប៉ាណ្ណារ៉ាស៊ីរីវុឌ្ឍ។

លំហែរអារម្មណ៍ជាមួយបទចម្រៀងដ៏ពិរោះបន្តិចទៅមើល៕

ដោយ៖ ម៉ូកា 


Tags: khmer song khmer star sin sisamuth