ព័ត៌មានកំសាន្ត ៖ តារាចម្រៀងសម្លេងមាស អ្នកនាងពេជ្រ សោភា កាលពីពេលថ្មីៗនេះកំពុងតែមានជំងឺ ហើយក៍ត្រូវទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកនាង ពេជ្រ សោភា បានចាកចេញទៅប្រទេសបារាំង ដើម្បីព្យាបាលជំងឺរបស់នាង បន្ទាប់ពីការចេញទៅព្យាបាល នៅប្រទេសថៃ នៅតែមិនទាន់ជាសះស្បើយ ។ ពេជ្រ សោភា បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀង និងជាពិធីការិនី ថន តារា ក្នុងស្ថានភាពមានជំងឺជាប់ខ្លួននៅឡើយ ខណៈដែលតារាចម្រៀងស្រីរូបនេះ មិនងាយចូលរួមក្នុងកម្មវិធីមង្គលការ អ្នកសិល្បៈណាឡើយក្រៅពីមនុស្សជិតដិតបំផុតជាមួយនាង ។
តារាស្រីវ័យ ៣១ ដែលកើតនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៨៥ រូបនេះ បានបង្ហោះសារមួយសារឃ្លា ដែលភ្ជាប់មកជាមួយនិងរូបថតរបស់នាងផ្ទាល់ថា ខ្ញុំអត់ចង់ក្លាយជាមនុស្សរុក្ខជាតិទេ ខ្ញុំត្រូវតែខំតស៊ូដើម្បីមនុស្សដែលខ្ញុំស្រលាញ់បំផុត ។
ហើយរូបថតនិងសារមួយឃ្លាទាំងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីតារាស្រីរូបនេះ ហើយក៍បានខមមិន លើកទឹកចិត្តទៅដល់រូបអ្នកនាង យ៉ាងច្រើនកុះករថែមទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ ហ៊្វេសប៊ុក