CamNews

តារា 

តារាចិនបង្ហើបពីប្រាក់ចំណូល បានមកពីថតផ្សាយ ពាណិជ្ជកម្ម

កំពូលតារាស្រីចិនបីរូបដែលមានឈ្មោះល្បី នោះគឺនាង ចាង ជីយី ជាប់ចំណាត់ថ្នាក់លេខមួយ
ក្នុងការរកប្រាក់ពីការថតផ្សាយពាណិជ្ជកម្មបានច្រើនជាងគេ ខណៈដែល ហ្វែន ពិងពិង ជាប់
លេខពីរ រីឯ លី ពិងពិង ជាប់លេខបី។

ចាង ជីយី


កំពូលតារាស្រីរូបនេះ ទទួលបានប្រាក់ចំណូលចាប់ពីជាង ១,៥លានដុល្លារអាមេរិកឡើងទៅ
ដើម្បីធ្វើជាអ្នកតំណាងផលិតផលមួយ ក្នុងរយៈពេល ២ឆ្នាំ។

ហ្វែន ពិងពិង


ចំណែក ហ្វែន ពិងពិង វិញ នឹងធ្វើជាអ្នកតំណាងផលិតផលក្នុងរយៈពេល ២ឆ្នាំ ដោយទទួលបាន
ថ្លៃថតផ្សាយពាណិជ្ជកម្មចាប់ពី ១លានដុល្លារ ដល់ ១,៥លានដុល្លារអាមេរិក។

លី ពិងពិង

ចំពោះ លី ពិងពិង បង្ហើបអោយដឹងថា ខ្លួនទទួលបានប្រាក់ប្រហែល ជាង ១លានដុល្លារអាមេរិក
ដើម្បីធ្វើជាអ្នកតំណាងផលិតផលមួយ។

វ៉ាង ស៊ាវមិញ


តារាសំដែងប្រុង រូបសង្ហារ វ៉ាង ស៊ាវមិញ នឹងទទួលយកការថតផ្សាយពាណិជ្ជកម្មតំណាងផលិតផល
មួយ នៅពេលក្រុមហ៊ុននោះចំណាយប្រាក់ពី ១លានដុល្លារ ដល់ ១,៣លានដុល្លារអាមេរិក សម្រាប់
រយៈពេល ២ឆ្នាំ។

Jiang Qin Qin (Angel) និង Chen Jian Bin


ប្ដីប្រពន្ធ Jiang Qin Qin (Angel) និង Chen Jian Bin ថ្លែងថា ពួកគេនឹងព្រមធ្វើជាតំណាងផលិត
ផល នៅពេលក្រុមហ៊ុន យល់ព្រមបង់ថ្លៃ ប្រហែល ៦សែនដុល្លារអាមេរិក សម្រាប់រយៈពេល២ឆ្នាំ
គឺម្នាក់បាន ប្រហែល ៣សែនដុល្លារ៕

 

ដោយ ៖ សីហា
ប្រភព ៖ k14

 


Tags: តារា ចិន salary ​ប្រាក់ចំណូល