CamNews

តារា 

អត់ដែលដឹងសោះថា តួប្រុសក្នុងរឿង "បងប្រុសកំពូលកូរ" មានប្អូនស្រីស្អាតយ៉ាងនេះ!!

កូរ៉េ ៖ សមាជិកក្រុម 2PM គឺលោក Nichkhun បានធ្វើការណែនាំប្អូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួន នៅក្នុងកម្មវិធី  Team Chef កាលពីពេលថ្មីៗនេះ ។  

ប្អូនស្រីរបស់លោក Nichkhun គឺមានឈ្មោះថា Cherreen ហើយនាងគឺជាតារាចម្រៀងផង និងជាតារាសម្តែងផង នៅក្នុងប្រទេសថៃ ។ ក្នុងនាមជាភ្ញៀវកត្តិយសម្នាក់ តារាស្រីទើបតែប្រលូកក្នុងវិស័យសិល្បៈរូបនេះបានណែនាំខ្លួនដោយនិយាយថា នាងគឺពិតជាបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនថៃ ហើយនាងពិតជាជិតដិតជាមួយនិងលោក Nichkhun ខ្លាំងណាស់ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទទ្ទឹមនឹងនេះផងដែរ តា​រាសម្តែងវ័យ ៣០ ឆ្នាំ Nichkhun ក៏បានសារភាពថា នាង Cherreen គឺជាប្អូនស្រីបង្កើតរបស់លោក ហើយនាងគឺជាតារាចម្រៀងម្នាក់នៅក្នុងប្រទេសថៃ ។ មិនត្រឹមតែប៉ុណ្ណោះ តួប្រុសក្នុងរឿង "បងប្រុសកំពូលកូរ" បានបន្ថែមទៀតថា ប្អូនស្រីរបស់ខ្លួនក៏អាចសម្តែងបានដែរ ។ នាង Cherreen គឺជាមនុស្សម្នាក់ដែលចូលចិត្តជនជាតិកូរ៉េជាខ្លាំង ។ លោក Nichkhun បញ្ជាក់ ។

តើអ្នកយល់ថា បងប្អូនអ្នកទាំងពីរ មានមុខមាត់ស្រដៀងគ្នាដែរ ឬទេ? 




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop


Tags: Nichkhun Seoul South Korea Kpop Cherreen