(ភ្នំពេញ)៖ ពិតជាធ្វើទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈឱកាសថ្ងៃខួបកំណើតគំរប់អាយុ៣២ឆ្នាំ របស់អតីតតារាសម្តែង មេម៉ាយកូនមួយអ្នកនាង ឆយី ត្រូវបានមិត្តភក្តិរៀបចំ ដើម្បីឲ្យ surprise ហើយអ្វីកាន់តែចំឡែក ជាងគេទៅទៀតនោះ គឺនំខួបកំណើររបស់តារាស្រីអ្នកនាង ឆយី គឺធ្វើខុសពីគេធម្មតា ដែលភាគច្រើននិយមធ្វើជារូបបេះដូងឬសត្វអ្វីមួយ តំណាងឲ្យឆ្នាំរបស់ពួកគេ តែសម្រាប់នំខួប អ្នកនាង ឆយី បែរជារូបសុដន់ ព្រមទាំងមានការសរសេរឈ្មោះខ្លួនឯងថា «ជួប ស៊ី» ហាក់បបីដូចជាមានបំណងឌឺដងក្នុងរឿងអ្វីមួយ។
ពិធីជប់លៀងខួបកំណើតលក្ខណៈ ជួបជុំគ្រួសារ និងមិត្តភក្តិដោយសាមញ្ញ របស់អ្នកមេម៉ាយកូនមួយក្តៅស្រួយ អ្នកនាង ឆយី នេះបានរៀបចំធ្វើឡើង នាពីរាត្រីថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦ នៅឯគេហដ្ឋានរបស់នាង ដោយមានគ្នាប្រមាណជាង១០នាក់ប៉ុណ្ណោះ ចូលរួម។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីធ្មេញជំពើស អ្នកមេម៉ាចាយរាង ឆយី កាលពីប៉ុន្មានម៉ោងមុននេះ នាងបានសរសេរបង្ហោះសារខ្លីមួយ ភ្ជាប់ជាមួយរូបថត នៃនំខួបកំណើតរាងជាសុដន់នោះថា «អរគុណក្រៃលែង សម្រាប់ប់នំខួបកំណើត ដ៏គួរឲ្យស្រឡាញ់មួយនេះ Chhorvy Pov!»។ ក្នុងឱកាសនៃថ្ងៃខួបកំណើត របស់តារាស្រីអ្នកនាង ឆយី នេះដែរ ក៏មានការ Comment ជូនពរយ៉ាងព្រោងព្រាត ផងដែរ ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់នាង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង