(ភ្នំពេញ)៖ អតីតតារាសម្តែងសិចស៊ី មានឈ្មោះជាស្រីមេម៉ាយកូនមួយ ស្រួយដូចដូងដុត អ្នកនាង ឆយី ថ្មីៗនេះ បានបង្ហាញអារម្មណ៍ ក្តៅក្រហាយខ្លាំងលើម្ចាស់ Acount Facebook ម្នាក់មានឈ្មោះថា «Sathya Seng» ដែលបានចូលមក Comment នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការរិះគន់ ឆយី ថា «ខ្លួនជាស្រីខ្មែរប្រកាសរកប្តី ខ្លាំងជាងអឺរ៉ុបទៀត និយាយរួម គឺអន់ហ្មងមុខមាត់ស្អាត់បាតដែរ តែធ្វើឲ្យតែគេមើលងាយប្រយ័ត្ន ខុសម្តងទៀតទៅ»។
ប្រតិកម្មឆ្លើយតប ចំពោះការរិះគន់ ពីសំណាក់ម្ចាស់ Acount Facebook ឈ្មោះថា «Sathya Seng» ខាងលើ ភ្លាមៗនោះ ដោយមិនបង្អង់យូរ តារាស្រីអ្នកនាង ឆយី បានព្រលះមួយប្រាប់ទៅវិញថា «សុំផ្តាំទៅនាងម្នាក់នេះផងថា..មកពីខ្ញុំអត់ស្អាតដូចនាង បានខ្ញុំត្រូវការប្រកាសរកប្តី ...ហើយមួយទៀត បើមិនបើកគ្រាប់ភ្នែកមើលថា គេនិយាយលេងឬមែនទេ កុំល្ងីមកនិយាយបែកស្លុយចឹង...»។
អ្នកនាង ឆយី បាននិយាយទៀតថា «ចង់ប្រាប់មួយទៀត ជីវិតខ្លួនឯងរាល់ថ្ងៃហ្នឹង គ្រួសារខ្លួនឯងម៉េច ដែលល្អអត់ រុងរឿងអត់នាង ហើយមុននឹងចេញមកថាឲ្យគេ មើលន័យគេផុសសិនណា កុំគេតែ តែ កុំគេស្ករ ស្ករ ...ជូនពរនាងស្អាតចឹងរហូតណា។ ជួយ shear ចង់ឲ្យនាងហ្នឹង វាបានឃើញតិច..!»។
សូមបញ្ជាក់ថា សង្គ្រាមពាក្យសម្តី រវាងតារាស្រីអ្នកនាង ឆយី ជាមួយម្ចាស់ Acount Facebook ឈ្មោះថា «Sathya Seng» បានកើតឡើង ក្រោយពីអ្នកមេម៉ាយរូបស្រស់ សាច់ខ្ចីអ្នកនាង ឆយី បានសរសេររបៀបលេងសើច នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដូច្នេះថា «សូមប្រកាសរកស្វាមី។ ស្អាត ឆ្លាត ពូកែ ចិត្តល្អ មានឬក្រ មិនគិតគិតតែលុយទេ លក្ខណៈសម្បត្តិកំពស់១ម៉ែត្រ៧៥ ឡើងទៅ សមិនស ខ្មៅមិនខ្មៅ ស្រអែមមិនស្រអែម ហើយសក់ម៉ាអែមចឹងម្មង ..
ហើយអ្វីដែលសំខាន់មួយទៀត លាក់ស្រីបាន តែហាមលាក់លុយ បើមានចំណាប់អារម្មណ៍ ដាក់ CV តាមគ្រួសាររីករាយ .com.kh ..!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង