CamNews

តារា 

ឆយី បោះទុន​បើក​សិប្បកម្ម ផលិត​សំលៀកបំពាក់ លើក​ស្ទួយ​ស្នាដៃ​កូនខ្មែរ

ភ្នំពេញៈ ថ្មីៗនេះ ស្រីស្អាត ឆយី ទើបតែបោះទុន ជាច្រើនម៉ឺនដុល្លារ សាងសង់ Apartment ថ្មីសន្លាង
មួយ មានគម្រោងរៀបចំពិធី សម្ពោធ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ព័ត៌មាននេះ មិនទាន់សាបរលាប
ផង នាងក៏បានបង្ហើប ប្រាប់ឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងមានគម្រោង បោះទុនបើក
សិប្បកម្ម ផលិតសំលៀកបំពាក់ ធ្វើឡើងដោយស្នាដៃកូនខ្មែរ ផ្គត់ផ្គង់ក្នុ ងប្រទេសយើង ។

តារាសម្តែងយេៗ ចាយសម្រស់សាច់សរម៉ដ្ឋរលោង កញ្ញា ឆយី បាន ប្រាប់ LookingTODAY ឲ្យដឹងថា
សម្រាប់ Apartment ដែលមាន គម្រោងដាក់សម្ពោធនោះ ជាកម្មសិទ្ធិរបស់ឪពុកនាង ពេលនេះក្រៅពី
ការងារសិល្បៈ នាងមិនទាន់មាន មុខរបរផ្ទាល់ខ្លួនទេ។ តែនៅក្នុងពេល ឆាប់ៗខាងមុខនេះ ឆយី មាន
គម្រោងបើក មុខជំនួញមួយ ចាយទុនជាច្រើនម៉ឺនដុល្លារ ហើយមុខជំនួញថ្មីនោះ គឺបើកជាសិប្បកម្ម
ផលិតសំលៀកបំពាក់ ។

កញ្ញា ឆយី បានប្រាប់ឲ្យដឹងថា “ ខ្ញុំមានគម្រោង បើកសិប្បកម្មផលិត សំលៀកបំពាក់យុវវ័យមួយ
នៅក្នុងប្រទេស ដោយសារតែខ្ញុំគិតថា សំលៀកបំពាក់បែបនេះ គឺមានទីផ្សារខ្លាំងណាស់ នៅស្រុក
យើង។ខោអាវភាគច្រើន គឺគេចេញទៅយកពីប្រទេសថៃ មកលក់ក្នុងស្រុក ហើយខ្ញុំ គិតថាការច្នៃ
ម៉ូដបែបយុវវ័យ ទំនើប កូនខ្មែរក៏អាចធ្វើបាន ដូចគេដែរ ព្រោះថាកូនខ្មែរ មានសមត្ថភាពមិនចាញ់
ប្រទេសជិតខាងទេ ” ។

តារាស្រីសិចស៊ីរូបនេះ ប្រាប់ទៀតថា នាងមិនទាន់ដឹង ច្បាស់នៅឡើយទេ ថាគម្រោងក្នុង ការបើក
សិប្បកម្មនេះ ត្រូវចាយទុន ប៉ុន្មានម៉ឺនដុល្លារទេ ព្រោះថាពេលនេះ នាងកំពុង តែស្វែងរក ទីផ្សារក្នុង
ស្រុក និងសាកល្បង ច្នៃម៉ូដកាត់ដេរ ដោយដៃកូនខ្មែរលក់ដាច់ ដល់កម្រិតណា។ សម្រាប់ការត្រៀម
បើកមុខរបររកស៊ីនេះ នាងប្រហែលត្រូវ សហការជាមួយមិត្តភក្តិ ។

កញ្ញា ឆយី បានប្រាប់បន្ថែមទៀតថា “ មូលហេតុដែលខ្ញុំសម្រេចចិត្ត បង្កើតសិប្បកម្មនេះឡើង ព្រោះ
តែខ្ញុំឃើញ អាជីវករក្នុងស្រុកយើង ភាគច្រើនចេញទៅ យកសំលៀកបំពាក់ នៅក្រៅប្រទេសមកលក់
ពេលចេញទៅយកសំលៀកបំពាក់ម្តងៗ ត្រូវចំណាយដើមទុនច្រើនក្នុងការធ្វើដំណើរ ចំណាយរយៈ
ពេលយូរ។តែបើសិនជានៅក្នុងស្រុកយើងមាន អ្នកចេញម៉ូដកាត់ដេរដោយខ្លួនឯង គឺពិតជាល្អណាស់
វាផ្តល់ ផលប្រយោជន៍ ច្រើនដល់ប្រទេសជាតិ ” ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhor yi entertainment khmer star actress ឆយី