CamNews

តារា 

បទចម្រៀងពីរបទ ដែលសម្តែងដោយ នាង Aff Taksaorn និង Bella កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង

កំសាន្ត ៖ បទចម្រៀងពីរបទដែលសម្តែងដោយកំពូលតារាសម្តែងថៃល្បីឈ្មោះនាង Aff Taksaorn និងស្រីស្អាត Bella Ranee កំពុងតែជាបទពេញនិយម ជាពិសេសមិត្តៗយុវវ័យដែលកំពុងតែមានស្នេហាតែម្តង ។ 

បទដំបូងគឺមានចំណងជើងថា "Sorn Klin" ដែលចម្រៀងដោយនាង PALMY ហើយចេញ MV ជាផ្លូវការនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ ។ ហើយបទនេះផងដែរគឺសម្តែងដោយនាង Bella Ranee ព្រមទាំងរាប់មកទល់ពេលនេះមានចំនួនអ្នកទស្សនាដល់ទៅ​ ៦០,៥៨៩,៦៩០ ដង នៅក្នុងយូធូប ។ 

ចំនែកឯបទមួយទៀតគឺសម្តែងដោយអ្នកមេម៉ាយសាច់សខ្ចី នាង Aff Taksaorn ។ បទនេះមានចំណងជើងថា "Jeb Noi Tee Sud" ច្រៀងដោយ ZEAL ព្រមទាំងមានចំនួនអ្នកទស្សនាដល់ទៅ ២៤,៩៤៣,៩២៤ ដង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Aff Taksaorn Bella Ranee