CamNews

តារា 

គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ ពីលោក ខេមរៈ សិរីមន្ត ពោរពេញទៅដោយអត្ថន័យអប់រំ

ភ្នំពេញ ៖ បទចម្រៀងថ្មីដែលមានចំណងជើងថា "គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ" ដែលច្រៀងដោយលោក ខេមរៈ សិរីមន្ត ពោរពេញទៅដោយអត្ថន័យអប់រំអំពីជីវីតប្តីប្រពន្ធដែលខំតស៊ូពីក្រ ឲ្យទៅជាអ្នកមាន ។ 

Full MV ដែលសម្តែងដោយលោក ខេមរៈ សិរីមន្ត ជាមួយនិងកញ្ញា នៅ សូនីតា គឺពិតជាធ្វើឲ្យជីវីតប្តីប្រពន្ធមួយចំនួនបានយល់អំពីការប្រើជីវីតគូ និងតស៊ូសាងគ្រួសារគ្នា ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

អ្វីដែលស្វាមីគ្រប់រូបគួរឲ្យប្រកាន់ខ្ជាប់នោះគឺ ភរិយាជាទីស្រលាញ់ ដែលខំខិតលះបង់ដើម្បីក្រុមគ្រួសារ មិនថាហត់នឿយយ៉ាងណានាងក៏មិនធ្លាប់រអ៊ូដែរ ។ ចំណែកឯស្វាមីហត់នឿយនឹងការងារខាងក្រៅ តែក៏មិនត្រូវជះកំហឹងដាក់ប្រពន្ធដែរ ។ ប្តីប្រពន្ធគឺហត់នឿយស្មើរគ្នា គឺសុទ្ធតែដើម្បីក្រុមគ្រួសារ ដូច្នេះសុំថែរក្សានិងស្រលាញ់គ្នាឲ្យបានច្រើន ។ មិនថាជីវីតរវល់យ៉ាងណា ក៏ត្រូវចេះឆ្លៀតពេលមានពេលវេលាផ្ទាល់ខ្លួន ដើម្បីបំពេញជីវីតគូដែរ ។ មានត្រឹមទ្រព្យសម្បត្តិម្យ៉ាងមិនគ្រប់គ្រាន់នោះទេ តែត្រូវភ្ជាប់មកជាមួយនិងសុភមង្គលផងដែរ ៕

ដោយ ៖ គន្ធា


Tags: Khemarak srery mun Mak sensonita