CamNews

តារា 

ខេមរៈ សិរីមន្ត បង្ហោះសារយ៉ាងផ្អែមល្អែម ទៅកាន់ភរិយា ក្រោយសម្រាលកូនទីបី

ភ្នំពេញ ៖​ ក្រោយពីបើកចំហរអំពីចំណងអាពាហ៍ពិពាហ៍រួចមក តារាចម្រៀង ខេមរៈ សិរីមន្ត តែងតែបង្ហាញនូវភាពផ្អែមល្អែមនៅលើបណ្តាញសង្គមជារឿយៗ ។ 

មុននេះបន្តិច ម្ចាស់បទ "គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ" ក៏បានបង្ហោះសារយ៉ាងផ្អែមល្អែមទៅកាន់ភរិយា ក្រោយសម្រាលកូនទីបី ដោយលើកឡើងថា "អគុណអូន បងស្កប់ស្កល់ណាស់នៅគ្រប់យ៉ាងដែលអូនផ្ដល់អោយបងជាពិសេសកូនទាំងបីនាក់របស់យើង" ។ គ្រាន់តែឃើញសារបែបនេះ ក៏ធ្វើឲ្យហ្វេនៗសប្បាយចិត្តចំពោះគំរូល្អរបស់តារាចម្រៀងល្បីរូបនេះ ក្នុងនាមជាស្វាមីល្អម្នាក់ ។ 

សូមចូលរួមអបអរសាទរចំពោះសមាជិកថ្មីក្នុងគ្រួសាររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះផង ៕




ដោយ ៖ គន្ធា


Tags: Khemarak srery mun Mak sensonita