ព័ត៌មានកំសាន្ត ៖ អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែបានដឹងរួចមកហើយថា មិត្តស្រីពិតប្រាកដរបស់ លោក Mark prin គឺជានាង Kimberly ដែលជាកំពូលតារាសម្តែងល្បីឈ្មោះមួយដួង ប្រចាំប្រទេសថៃ រីឯកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា គឺជាគ្រាន់តែជាដៃគូថតស្ពតពាណិជ្ជកម្មជាមួយគ្នានោះទេ មិនមានអ្វីលើសពីនេះទៀតឡើយ ។
ហើយមូលហេតុពិតប្រាកដដែលធ្វើឲ្យ ម៉ាកស្បែកជើង ADDA ទាក់ទងឲ្យកញ្ញា តូតា ថតស្ពតគឺដោយសារតែ មួយរយៈពេលមុនរឿង "ចិន្រ្ទា" ដែលមានកញ្ញាជាតួឯកនៅក្នុងរឿងនោះគឺ ត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសថៃដែរ ទើបធ្វើឲ្យអ្នកដឹកនាំពេញចិត្តជាមួយនិងរូបរាងមុខមាត់ ព្រមទាំងទេពកោសល្យនៃការសម្តែងក៏ល្អ ទើបធ្វើឲ្យមានការទាក់ទាញ ម្យ៉ាងវិញទៀត Mark prin ក៏ជាតារាល្បីហើយសង្ហាស្រាប់ ហើយមើលទៅក៏សាកសមជាមួយគ្នាណាស់ដែរ ។
ប៉ុន្តែអ្វីដែលមហាជនមិនអាចយល់ច្រឡំបាននោះគឺ Fans ស្ទើរតែទូទាំងប្រទេសទៅហើយ ដែលដឹងថា Mark prin និងនាង Kimberly គឺជាគូស្នេហ៍ដែលផ្អែមល្អែម និងតែងតែទៅណាមកណាជាមួយគ្នាជារឿយៗ មិនថាក្នុងនិងក្រៅប្រទេសឡើយ ។ ម្យ៉ាងវិញទៀត គូសង្សារទាំងពីរដួងនេះកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ខណៈពេលដែលពួកគេបញ្ចេញភាពផ្អែមល្អែមជាសាធារណៈ ។ គួរបញ្ជាក់ឲ្យឡើងវិញថា រវាងទំនាក់ទំនងរបស់ កញ្ញា តូតា និងលោក Mark prin គឺគ្រាន់តែអ្នកដែលថតស្ពតពាណិជ្ជកម្មជាមួយគ្នានោះទេ ពោលគឺគ្មានអ្វីលើសពីមិត្តរួមការងារ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thairath