ថៃ ៖ ថ្មីៗនេះ តារាសម្តែងថៃ លោក Weir Sukollawat បានបង្ហោះរូបថតរបស់នាង Bella Ranee ជារឿយនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដូច្នេះហើយទើបបណ្តាលឲ្យមានការរិះគន់ខ្លះៗ ហើយមានមតិខ្លះទៀតលើកឡើងថា លោក Weir ជាមនុស្សចូលចិត្តបង្អួតមិត្តស្រី ។
ឥលូវនេះយើងស្តាប់ពាក្យពិតចេញពីមាត់របស់ លោក Weir Sukollawat នៅខាងក្រោមទាំងអស់គ្នា ៖
"ខ្ញុំមិនបានបង្អួតមិត្តស្រីអីនោះទេ មានតារាផ្សេងជាច្រើនក៏បានបង្ហោះរូបសង្សាររបស់គេច្រើនជាងខ្ញុំទៀតផង។ ប៉ុន្តែខ្ញុំចូលចិត្តថតរូប ប្រសិនបើខ្ញុំមិនបង្ហោះ គឺមានន័យថា ខ្ញុំខ្ជះខ្ជាយពេលវេលាខ្លួនឯងដើម្បីថតរូបហើយ។ ខ្ញុំគ្រាន់តែចង់ប្រមូលអនុស្សារីវ័យ ហើយខ្ញុំមិនពូកែក្នុងការថតរូបថតនៅឡើយទេ" ។
កំលោះសង្ហាវ័យ ៣២ ឆ្នាំរូបនេះបន្ថែមទៀតថា "រូបថតរបស់នាង ទទួលបានចំនួនអ្នកចុច Like ច្រើនជាងរូបរបស់ខ្ញុំទៀត ចំណែកឯរូបថតគូ ខ្ញុំនឹងព្យាយាមបង្ហោះឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews