CamNews

តារា 

Ahn Jae Hyun បានធ្វើរឿងដែលរំភើបមួយសម្រាប់មនុស្សដែលគាត់ស្រលាញ់ ស្ទើរតែធ្វើឲ្យនាងស្រក់ទឹកភ្នែក

ព័ត៌មានកំសាន្ត ៖ Ahn Jae Hyun បានឲ្យក្រុមអ្នកលួចមើលគាត់ខណៈពេលដែលគាត់បានប្រគល់ផ្កាទៅឲ្យ Goo Hye Sun ។ 

គូស្នេហ៍មួយគូនេះ ពួកគេបានរៀបការកាលពីខែមុន ប៉ុន្តែវាហាក់បីដូចជា ការស្នើរសុំរៀបការរបស់ពួកគេ មិនមានភាពទូលំទូលាយ រហូតដល់ពេលនេះ ។ លោក Ahn Jae Hyun បានធ្វើការចែករំលែក រូបភាពមួយចំនួនរបស់គាត់ ដែល Goo Hye Sun កំពុងតែអង្គុយនៅក្រោយគូទឡាន ជាមួយនឹងផ្កាពណ៍ស ដែលស្រស់ស្អាត គួរឲ្យស្រលាញ់ និងពោលពេញទៅដោយ ភាពរ៉ូមេទិចជាមួយនឹង ការប្រគុំតន្រ្តីសម្រាប់ Goo Hye Sun ហើយលោក Ahn Jae Hyun បានសរសេរថា "Flower bouquet proposal." ។ 

ពេលនេះពួកយើងឆ្លៀតឪកាសដ៍ អស្ចារ្យនេះ ដើម្បីថ្លែងពាក្យអបអរសាទរ ម្តងទៀតទៅកាន់គូស្នេហ៍ ដែលពោលពេញទៅដោយ ភាពផ្អែមល្អែមមួយគូនេះ ៕ 







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: Goo Hye Sun Ahn Jae Hyun Seoul South korea kpop