CamNews

តារា 

យ៉ែម សំអូន បង្ហាញ​អារម្មណ៍​ក្តុក​ក្តួល អួលដើមក ​ស្ដាយ​មិន​បាន​សង​គុណ​ឪពុក​ម្ដាយ ពេល​​លោក​ទាំង​ពីរ

(ភ្នំពេញ)៖ មហាជនពិតជា មានអារម្មណ៍ស្រងេះស្រងោច ជាក់ជាមិន​ខាន បន្ទាប់ពីបានអានសារបង្ហាញ ពីអារម្មណ៍ក្តុកក្តុល នឹកឃើញពីគុណបំណាច់ របស់អ្នកមានគុណទាំងពីរ របស់លោក យ៉ែ​ម សំអូន ដែលបានសរសេរ បង្ហោះរៀបរាប់ ពីប្រវត្តិយ៉ាងកំសត់របស់ខ្លួន រហូតធ្លាក់ខ្លួនជាកូន​បំ​ព្រា ​និងរស់នៅដោយភាពឯកាតែម្នាក់ឯង ខណៈប្រពន្ធ និងកូនក៏ឃ្លាតឆ្ងាយ ពីដើមទ្រូងដែរ​នោះ​។

តារាសម្តែង និងជាប្រធានក្រុមដើរម៉ូដ លោក យ៉ែម សំអូន បានសរសេរភ្ជាប់ ជាមួយរូបថត​ប្រ​​មា​ណ​៥ឬ៦សន្លឹក គ្រាដែលខ្លួនធ្វើដំណើរ ទៅមើលចេតិយរបស់​ឪពុកម្តាយលោក កាលពីពេលថ្មីៗនេះថា «ថ្ងៃនេះនៅក្នុងអារម្មណ៍​របស់ខ្ញុំ ពិតជាឯកាពិបាកនឹង​បរិយាយ នៅភាពក្ដុកក្ដួលហួសនឹងថ្លែង ពេលមកដល់កន្លែង ចេតិយ៍តម្កល់ធាតុ របស់លោកឪពុក អ្នកម្ដាយខ្ញុំ។ ពេលនេះខ្ញុំពិតជា យល់កាន់តែច្បាស់ នៅការបាត់បង់ និងការរស់នៅក្នុងនាម ជាកូនកំព្រា!»។

លោក យ៉ែម សំ​អូន បាននិយាយទៀតថា «មានរឿងរ៉ាវជាច្រើន ដែលកូនចង់ពិភាក្សា ចង់ស្ដា​ប់ការប្រៀនប្រដៅ និងចង់ឱបលោកអ្នកមានគុណ និងចង់ប្រាប់ពីភាពជោគជ័យ ព្រោះកាលមុនគ្រួសាយើង​ក្រពេក កូនចង់ឲ្យលោកបានហូប របស់ឆ្ងាញ់ៗ ប៉ុន្តែកូនគ្មានឱកាស​ទៀតនោះទេ អារម្មណ៍របស់កូនពេលនេះ ចង់ប្រាប់ថា កូននឹកលោកទាំងពីខ្លាំងណាស់។ ដូច្នេះមិត្តភក្តិ អ្នកនៅមានឱកាសតបស្នង លោកទាំងពីរ កុំមានការខ្មាស់អៀន គួរតែធ្វើឲ្យហើយ កុំស្ដាយក្រោយដូចខ្ញុំ!»។

បន្ទាប់ពីបានអានសារ ដ៏កំសត់របស់តារាសម្តែង លោក យ៉ែម សំអូន ដែលកន្លងមក​ ធ្លាប់​ជួប​ជំពប់រឿងអាស្រូវ ប្រើហឹង្សាលើប្រពន្ធ រហូតអ្នកនាង យ៉ាន លីន​ដា រត់ចោល ទៅរស់នៅជាមួយ​ឪពុកម្តាយ ឯនាយសមុទ្រ ប្រ​ទេសអូ​ស្រ្តាលីនេះហើយ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជា​ច្រើន​បង្ហា​ញពីអារម្មណ៍ អាណិត និងផ្ញើសារលើកទឹកចិត្តជាច្រើន ចំពោះតារាប្រុសរូបនេះ ដើម្បីឲ្យមានការតស៊ូបន្ថែមទៀត ព្រោះជីវិតមនុស្សម្នាក់តែងតែជួបប្រទះ នូវវិបត្តិក្នុងចិត្តអ្វីមួយ គ្រាន់តែវិបត្តិនោះ មានលក្ខណៈខុសៗគ្នាប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង