CamNews

តារា 

យ៉ែម សំអូន និង អេ​ឡិច ចាន់​ត្រា ព្យា​យាម​លាក់​បាំង​ជម្លោះ ដ៏​ក្ដៅ​គគុក ពី​ក្រ​សែ​ភ្នែក​មហា​ជន

(ភ្នំពេញ)៖ ថ្វីត្បិតតែ លោក យ៉ែម សំអូន បានចេញមុខបកស្រាយថា លោក​គ្មានជម្លោះទាស់ទែងណាមួយ ជាមួយ​លោក អេឡិច ចាន់ត្រា ប៉ុន្តែប្រភពពីអ្នកសិល្បៈស្និទ្ធស្នាល នឹងលោក អេឡិច ចាន់ត្រា បាននិយាយខុសពីលោក យ៉ែម សំអូន ទាំងស្រុង ដោយបានអះអាងថា អ្នកទាំងពីរកំពុងតែព្យាយាមបិទបាំងជម្លោះ មើលមុខគ្នាមិនត្រង់នេះ។


អ្នកសិល្បៈដែលសិ្នទ្ធនឹង លោក អេឡិច ចាន់ត្រា បានទម្លាយប្រាប់ Khmertalking ថា លោក អេឡិច ចាន់ត្រា និងលោក យ៉ែម សំអូន មិនត្រូវរ៉ូវគ្នា​នោះទេ ហើយជាគូបដិបក្ខដ៏ធំទៀតផង ខណៈតារាចម្រៀងក្នុងក្រុមលោក យ៉ែម សំអូន ត្រូវបានលោក អេឡិច ចាន់ត្រា អូសទាញមកច្រៀងទាំងអស់ លើកលែងតែ អ្នកនាង ចន ច័ន្ទលក្ខិណា មួយ ដែលមិនបានចូលក្នុងក្រុម អេឡិច ចាន់ត្រា ហើយនៅខាង យ៉ែម សំអូន​។

តារាសម្ដែងទាំងពីរ ប្រជែងយកទីផ្សារគ្នាទៅវិញទៅមក យ៉ាងក្ដៅគគុកតែម្ដង ប៉ុន្តែបើក្រឡេកមើលពីស្ថានភាពជាក់ស្ដែង លោក អេឡិច ចាន់ត្រា ហាក់មានប្រៀបជាងលោក យ៉ែម សំអូនច្រើន ដោយសារតែលោក​ចេញការងារ សឹងតែរាល់ថ្ងៃ។ ចំណែកឯ យ៉ែម សំអូន ស្ទើរតែស្ងាត់រឿងការងារតែម្ដង។ ប្រភពដដែលបាននិយាយថា ប្រសិន បើ យ៉ែម សំអូន មិនមានរឿងអាស្រូវជាមួយ​ភរិយាជាទេ ម៉្លេះលោក អេឡិច គ្មានសំណាងបានឡើងកូដ រឿងការងារនេះទេ ព្រោះ​ភរិយា​លោកសំអូន ច្រៀងបទអង់គ្លេសបានល្អ ជាចំណុចខ្លាំង​របស់លោក ហើយលោកមិនចាំបាច់ចំណាយលុយ ជួលអ្នកចម្រៀងក្រៅមក ហើយលោកដឹងតែកើបលុយតែម្ដង​។

ប៉ុន្តែភាពប្រកួតប្រជែង មិនត្រូវបានបញ្ចប់ទេ លោក យ៉ែម សំអូន បានព្យាយាមទំលាក់តំលៃក្រុមខ្លួនឲ្យថោកជាង អេឡិច ដើម្បីបានការងារធ្វើទៀតផង តែលោកហាក់មិនបានជោគជ័យ​ច្រើនឡើយ ព្រោះពេល​ទំលាក់តំលៃខ្លាំងពេក លោកមិនអាចហៅអ្នកចម្រៀងល្អៗ​បានឡើយ។ ជាក់ស្ដែងពួកគេមិនចង់ច្រៀងឲ្យ យ៉ែម សំអូន ទៀតទេ ហើយក្រុម យ៉ែម សំអូន ឥឡូវ សល់តែតារាសម្ដែងប៉ុណ្ណោះ​។

ថ្វីត្បិតតែរឿងមិនទាន់ដាច់ស្រេច​ តែអ្នកធ្លាប់ធ្វើការក្នុងក្រុមទាំងពីរ សុទ្ធតែដឹងពីជម្លោះស៊ីសាច់ហូតឈាមរវសងពួកគេទាំងពីរ។ តារាចម្រៀងខ្លះ សុខចិត្តច្រៀងឲ្យតែ អេឡិច តារាខ្លះសុខចិត្តនៅច្រៀងឲ្យតែ យ៉ែម សំអូន ​ព្រោះតែការធ្លាប់រាប់អានគ្នា និងមិនចង់ឲ្យមើលមុខគ្នា មិនត្រង់។

តារាសម្ដែងទាំងពីរ Khmertalking មិនអាចសុំការបំភ្លឺបានទេ ពីជំលោះដ៏ក្ដៅគគុកមួយនេះ ខណៈពួកគេព្យាយាមបិទបាំង មហាជនថា ពួកគេគ្មានជម្លោះនឹងគ្នាទេ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង