CamNews

តារា 

ត្រឹមតែលុយ ២ ដុល្លារ ក៏អាចធ្វើឲ្យអាយដល លោក ជីដេវីត ធ្វើឲ្យល្បីពេញប្រទេសកូរ៉េដែរ

កូរ៉េ ៖ ប្រជាជនកម្ពុជាយើងប្រហែលជាបានដឹងរួចមកហើយថា កំពូលតារាចម្រៀង លោក G-Dragon គឺជាអាយដលក្នុងដួងចិត្តរបស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មី ហង្ស មាស គឺ លោក ងួន ចាន់ដេវីត ។ ហើយថ្មីៗនេះ តារាចម្រៀងវ័យ ២៩ ឆ្នាំបានធ្វើឲ្យកក្រើកពេញប្រទេសកូរ៉េ ដោយសារតែស្រោមជើងមួយគូ ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា ស្រោមជើងមួយគូដែលបានបង្ហោះនៅលើគណនី Instagram របស់ G-Dragon នាពេលថ្មីៗនេះបានទទួលការចាប់អារម្មណ៍ខ្លាំង ស្ទើរតែមិនគួរឲ្យជឿ ។ 

ស្រោមជើងពណ៌ខ្មៅនៅក្នុងរូបថតមានពាក្យថា "kekekeㅋㅋㅋ" មួយគូនោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងបំផុត នៅពេលដែលបានដឹងអំពីតម្លៃរបស់វា ។ 

ទទ្ទឹមនឹងនេះផងដែរ មានមនុស្សម្នាក់នៅក្នុងចំណោមអ្នកគាំទ្ររបស់ G-Dragon បានបង្ហោះនៅលើអុិនធឺណិតថា ស្រោមជើងនោះមានតម្លៃត្រឹមតែ 1,900 វ៉ុន ដែលស្មើរនឹង ១.៧៣ ដុល្លារ ប៉ុណ្ណោះ ។ 

គ្រាន់តែបានដឹងតម្លៃនេះភ្លាម បានធ្វើឲ្យអ្នកគាំទ្រហួសចិត្តផង ផ្ទុះសំណើចផង ព្រោះសឹងតែមិនគួរឲ្យជឿថា តារាល្បីលំដាប់ពិភពលោក ពាក់ស្រោមមួយគូ មិនដល់ ២ ដុល្លារផង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo 


Tags: G-Dragon Seoul South korea Kpop