CamNews

ប្លែកៗ 

ទំនៀមធ្វើបុណ្យសពយ៉ាងសប្បាយ របស់ប្រជាជន នៅឥណ្ដូនេស៊ី

ថ្មីៗនេះ នៅលើបណ្ដាសង្គមអន្ដរជាតិ អ្នកលេងអ៊ីនធើរណិត មានការមិនសប្បាយចិត្ត នៅពេល
បានឃើញរូបថតស្ដីពីការហែសាកសពទៅបូជា ដោយក្នុងរូបថតទាំងនោះ អ្នកចូលរួមហែ បែរ
ជានាំគ្នាសើច ជំនួសការយំសោកទៅវិញ តើការពិតវាយ៉ាងណា?


“មានមនុស្សស្លាប់គឺមានឱកាសសប្បាយ” នេះ ប្រហែលជាឃ្លាដែលស័ក្ដិសមបំផុត  នៅពេល
និយាយអំពីទំនៀមទម្លាប់បូជាសពរបស់ជនជាតិ Toraja នៅភាគខាងត្បូងឥណ្ដូនេស៊ី។ មូលហេតុ
ដែលអាចនិយាយបានដូច្នេះ គឺដោយសារតែពិធីបូជាសពរបស់ជនជាតិនេះ  គឺជាការលាយឡំ
រវាងទុក្ខព្រួយនៃការបាត់បង់សាច់ញាតិ និងការសប្បាយរីករាយ ដូចជាថ្ងៃបុណ្យហែកឋិន។ ដូច្នេះ
អ្នកចូលរួមពិធីបុណ្យសព តែងតែសើចសប្បាយ។

ទំនៀមទម្លាប់នៃការបូជាសពនេះ  ត្រូវបានប្រារព្ធឡើងរយៈពេលច្រើនថ្ងៃ ជាទូទៅគឺ  ១១ថ្ងៃ។
នៅក្នុងអំឡុង ១១ថ្ងៃនោះ គ្រួសារសពត្រូវតែប្រារព្ធពិធីជប់លៀងធំៗ និងអញ្ជើញញាតិមិត្តជិត
ឆ្ងាយយ៉ាងច្រើន មកចូលរួម ក្នុងនោះមានពេលខ្លះគេឃើញអញ្ជើញទាំងក្រុមភ្ញៀវទេសចរណ៍
ផងដែរ។ ប្រជាជននៃជនជាតិ Toraja មានជំនឿថា ពិធីបុណ្យសពកាន់តែធំ គឺកាន់តែល្អសម្រាប់
អ្នកដែលបានស្លាប់។


ចំពោះជនជាតិ Toraja អ្នកដែលបានស្លាប់ គឺមិនទាន់ស្លាប់ពិតប្រាកដនោះទេ រហូតដល់ក្របី
មួយក្បាលដំបូង ត្រូវបានគេសម្លាប់នៅក្នុងពិធីបុណ្យសព ពេលនោះ ទើបព្រលឹងរបស់អ្នកស្លាប់ ចាប់ផ្ដើមធ្វើដំណើរទៅកាន់ទឹកដីនៃព្រសឹងវិញ្ញាណ។

ជាងនេះ ម្ចាស់ដើមបុណ្យ ថែមទាំងធ្វើពិធីជល់ក្រមី ជាផ្នែកមួយក្នុងពិធីបុណ្យសព

នៅក្នុងអំឡុងពេលនៃពិធីបុណ្យសព ម្ចាស់ដើមបុណ្យ ក៏ធ្វើពិធីជប់លៀង និងពិធីជល់ក្រមី  នាំគ្នា
ស្រែកហ៊ោ លើកទឹកចិត្ត ហើយក្រោយមកធ្វើសាច់ក្រមីទាំងនោះ រួចចែកដល់អ្នកដែលបានចូល
រួម។ រហូតដល់ថ្ងៃចុងក្រោយ (ភាគច្រើនគឺយកថ្ងៃទី ១១ នៃពិធីបុណ្យ) ទើបគេដង្ហែសពទៅបូជា៕


ដោយ ៖ តារា
ប្រភព ៖ K14