កូរ៉េ ៖ ក្រុមហ៊ុន YG Entertainment នៅទីបំផុតបានបង្ហាញថ្ងៃជាក់លាក់របស់ តារាចម្រៀង T.O.P ដែលត្រូវចូលបម្រើសេវាយោធា ។
តារាចម្រៀង T.O.P គាត់នឹងបន្តការបម្រើការជាបុគ្គលិកបំរើសេវាសាធារណៈនៅការិយាល័យស្រុក Yongsan នៅពាក់កណ្តាលខែមករានេះ ។
ប្រភពដដែលបានបន្ថែមទៀតថា តារាកូរ៉េវ័យ ៣០ រូបនេះ នឹងត្រូវបម្រើការងារនេះ ដើម្បីបំពេញកាតព្វកិច្ច ចំនួន ៥២០ ថ្ងៃ ហើយនឹងផុតកំណត់ ដើម្បីត្រលប់មកប្រើជីវីតធម្មតាវិញនៅថ្ងៃខែមិថុនា ឆ្នាំ ២០១៩ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo