អស្ចារ្យមែន ៖ ក្រុមហ៊ុនមេគង្គណិត បានបង្កើតនូវកម្មវិធីប្រកួតវីដេអូងាយៗ ហើយលោកអ្នកអាចឈ្នះរង្វាន់ជាច្រើនរៀងរាល់ខែ។ លោកអ្នកគ្រាន់តែបង្កើតវីដេអូខ្លីៗ សប្បាយៗ ក្រោមប្រធានបទ «មេគង្គណិតផ្តល់សេវាអ៊ីនធឺណិតល្អ » ដែលមានរយៈពេលក្រោម ១នាទី ដោយមានបញ្ជូល Logo MekongNet។
***ការប្រកួតថតវីដេអូរដូវកាលទី២៖
- ចាប់ទទួលវីដេអូ ពីថ្ងៃនេះ រហូតដល់ ៣០ ខែមិថុនា ឆ្នាំ ២០១៧។ លោកអ្នកអាចផ្ញើវីដេអូ មកកាន់ facebook page MekongNet ISP។
- ការបោះឆ្នោតគឺមានរយៈពេលមួយខែ ដោយ អ្នកឈ្នះនឹងផ្អែកទៅលើ Like 50%, Share 25% និង ពិន្ទុពី MekongNet 25%។
- អ្នកចូលរួមការប្រកួតតម្រូវឲ្យប្តូរ Profile Picture ជាមួយ MekongNet Frame.
- ការប្រកួតនេះគឺសម្រាប់មនុស្សទូទៅ លើកលែងតែបុគ្គលិករបស់ MekongNet។
***រង្វាន់ជ័យលាភីក្នុងរដូវកាលទីពីររួមមាន៖
- Top 1: Dell Latitude 3440N ១ រង្វាន់
- Top 2-Top 5: គូប៉ុង Faceline ២រង្វាន់សម្រាប់ម្នាក់។ Faceline គឺគ្លីនិកសម្បូរទៅដោយអ្នកឯកទេសថែរក្សាសម្រស់។
***ព័ត៌មានលំអិតនៃកម្មវិធី សូមផ្ញើសារទៅកាន់ Facebook Page MekongNet ISP។ កុំភ្លេចចូលរួមឲ្យបានកុះករណា!
អំពីក្រុមហ៊ុន Mekongnet ISP
សូមជម្រាបជូនផងដែរថា MekongNet គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ឈានមុខ គេ នៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) គុណភាពខ្ពស់ និងមានផ្ដល់សេវាពេញលេញ ចាប់តាំងពីឆ្នាំ ២០០៦ រហូតមក ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ បានទទួលអាជ្ញាប័ណ្ណ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនផ្គត់ផ្គង់ការដោះដូរសេវាអ៊ីនធឺណិត (IXP) និងជាមជ្ឈមណ្ឌលដោះដូរទិន្នន័យអ៊ីនធឺណិត (IDX) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជាផងដែរ៕
ដោយ ៖ គន្ធា