CamNews

តារា 

គូស្នេហ៍ Carisa Oliva និង Jako Martin Barcarse បានថតរូប Pre-wedding របស់ពួកគេតាមរឿងភាគកូរ៉េល្បីៗ

កម្រមានមែន ៖ គូស្នេហ៍ Carisa Oliva និង Jako Martin Barcarse បានថតរូប Pre-wedding របស់ពួកគេតាមរឿងភាគកូរ៉េល្បីៗ ព្រោះតែពួកគេទាំងពីរគឺជាអ្នកគាំទ្ររឿងភាគទាំងនោះ។ ពួកគេបានថតរូប តាមលំនាំឈុតសំខាន់ៗក្នុងរឿង Goblin: The Lonely and Great God និង រឿង Descendants of the Sun ដែលជារឿងភាគកូរ៉េល្បីលំដាប់ថ្នាក់អន្តរជាតិ។ រូបថតទាំងនោះត្រូវបានថតដោយ អ្នកថតរូប Tintoi Dimaguila ដោយពួកគេបានរៀបចំសម្លៀកបំពាក់ និងទីតាំងឲ្យមានភាពស្រដៀងនឹងឈុតឆាកក្នុងរឿងទាំងនោះ។



គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ នឹងត្រូវចូលរោងការនាថ្ងៃទី ១៧ ខែមិថុនានេះ។ ចង់ដឹងថា រូបថត  Pre-wedding ទាំងនោះស្អាតយ៉ាងណា ទស្សនាទាំងអស់គ្នា៕


 

ប្រភព៖ koreaboo

ប្រែសម្រួល​៖ High


Tags: Carisa Oliva Jako Martin Barcarse Kpop Seoul South korea