CamNews

តារា 

កក្រើក!! ផ្ទុះដំណឹងពេញអិនធឺណិតថា លោក Lee Min Ho និង Suzy បែកគ្នា តើរឿងនេះជាការពិត?

តារាកូរ៉េ ៖ គូស្នេហ៍ល្បីឈ្មោះប្រចាំប្រទេសកូរ៉េ លោក Lee Min Ho និងនាង Suzy បានផ្ទុះពាក្យចចាមអារាមថា ស្នេហាអ្នកទាំង ២ កំពុងតែឈានដល់ផ្លូវបំបែក ហើយម្យ៉ាងវិញទៀតព័ត៌មាននេះកំពុងតែបន្តចែកចាយ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមតៗគ្នាហើយ ។​

ក្រោយពីដឹងលឺដំណឹងមួយនេះ នាង Suzy បានបង្ហាញសារមួយឃ្លាថា Be strong ដោយពាក្យនេះមានន័យថា (រឹងមាំឡើង) ទើបធ្វើឲ្យអ្នកនិយមលេងអីនធឺណិតនាំគ្នាបញ្ចេញមតិយោបល់ដូចៗគ្នាថា ដោយសារតែពាក្យមួយឃ្លានេះ អាចនឹងធ្វើឲ្យប៉ះពាល់ជាមួយនិងអាជីពរបស់ពួកគេ ។ 

ហើយអ្នកដែលបានបង្កើតព័ត៌មានចចាមអារាមដែលថា ស្នេហារបស់តារាសម្តែងនិងជាចម្រៀងវ័យ ២៩ ឆ្នាំ លោក Lee Min Ho និងតារាស្រីវ័យ ២១ នាង Suzy ដើរដល់ផ្លូវបំបែក គឺចេញមកពី Kim Woo bin ទាំងអស់ ដែលលោកជាតារារួមអាជីពជាមួយនិងនាង Suzy ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Inquistr បានឲ្យដឹងថា លោក Kim Woo bin ចេញមុខបដិសេធចំពោះពាក្យចចាមអារាមដែលថា គាត់គឺជាអ្នកបង្កើតព័ត៌មានក្លែងក្លាយមួយនេះ ។

តែទោះបីជាយ៉ាងណាក៍ដោយ តារាសម្តែងរឿង Boys Over Flowers នៅតែមិនខ្វល់អំពីព័ត៌មានទាំងអស់នេះឡើយ ព្រោះលោកដឹងថា លោកនិង នាង Suzy ស្រលាញ់គ្នាខ្លាំង ជាពិសេសគឺលោក Lee Min Ho បានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ១១ ខែកញ្ញានេះ ដើម្បីថតខ្សែភាពយន្តថ្មីដែលមានឈ្មោះថា The Legend of the Blue Sea ៕

ចុចអាន ៖ ការពិតចឹងសោះ!! ទើបធ្វើឲ្យលោក Lee min ho ស្រលាញ់នាង Suzy រហូតដកចិត្តមិនរួច



-ចុចអាន ៖ តើនាង Suzy និង Lee Min Ho ពិតជាប្រឈមមុខ នឹងភាពការបំផ្លាញអាជីពរបស់ខ្លួន ព្រោះតែ..?






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ chattsportsnet


Tags: Lee min ho Suzy Seoul South korea kpop