CamNews

តារា 

មហាជនត្រេកអរគ្រប់គ្នាក្រោយ សុខ សោម៉ាវត្តី បង្ហើបប្រាប់រឿងសំខាន់មួយឲ្យបានដឹង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសដំណឹងពិសេសដល់ទស្សនិកជនដែលមិនទាន់បានទស្សនារឿង សិស្សប្អូនសំណព្វចិត្ត ឬអ្នកដែលចង់ទស្សនាសារជាថ្មីម្ដងទៀតថា ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងឡើងវិញនៅរោងភាពយន្ត Major Cineplex រយៈពេល ៣ថ្ងៃជាប់គ្នា នាពេលខាងមុខនេះ ។

ដោយយោងតាមការបង្ហោះរូបតួឯកស្រីក្នុងរឿង សិស្សប្អូនសំណព្វចិត្ត បានឲ្យដឹងថា រឿងភាគដែលពោរពេញទៅសំណើចនេះនឹងចាក់បញ្ចាំងឡើងវិញនៅថ្ងៃទី ២ ទី ៣ និងទី ៤ ខែធ្នូ ឆ្នាំ ២០១៦ នេះជាថ្មីម្តងទៀត ។ ហើយក្នុងនោះដែរនាងក៏បានបញ្ជាក់ផងដែរថា ថវិកាពាក់កណ្ដាលដែលបានចំណូលពីរឿងនេះនឹងយកទៅបរិច្ចាគទៅឲ្យកុមារកំព្រាដែលគ្មានទីពឹង ។

ដូច្នេះហើយសូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅឯ Major Cineplex ទាំងអស់គ្នាណា សូមកុំឲ្យខកខាកឱកាសដ៏កម្រមួយនេះ ៕







 

ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: sok somavatey