CamNews

តារា 

គង់ សុជាតិ និង ជា វិបុល ញញឹម​បិទមាត់​មិនជិត​ក្នុង​ថ្ងៃ​រៀបការ

ភ្នំពេញ៖ ពិធីមង្គលការ របស់អ្នកមេម៉ាយ កូន២ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បាន
ចាប់ផ្តើម នៅព្រឹកមិញនេះ ដោយមិនសូវមានវត្ត មានភ្ញៀវ កិត្តិយសចូលរួម អឺងកងសាទរ ថ្ងៃ
មង្គលការរបស់ពួកគេ ប៉ុន្មានទេ តែបើទោះបីជា មិនសូវមានវត្តមាន ភ្ញៀវពន្លឺច្រើនយ៉ាងណា កី្ត
ក៏គេនៅតែសង្កេត ឃើញកូនក្រមុំ កូនកំលោះមួយគូនេះ បញ្ចេញ ស្នាមញញឹមស្ទើរស្ងួត ជើង
ធ្មេញក្នុងថ្ងៃមង្គលការ មិនដាច់ទាល់តែសោះ។

នាពេលកន្លង មកតារាប្រុសស្រី ល្បីឈ្មោះ មួយគូនេះធ្លាប់តែលាក់ បាំងអាថ៌ កំបាំងស្នេហាមិនព្រម
ទម្លាយនោះទេ ទើបតែពេលនេះ ពួក គេទាំងពីរនាក់ បានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ ក្រាប
សំពះផ្ទឹម ជាមួយគ្នាតាមប្រពៃណី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ដើម្បី បញ្ចប់ព័ត៌មាន ខ្សឹប
ខ្សៀវដែលធ្លាប់តែ បោកបក មកលើពួកគេទាំងពីរ។

នៅក្នុងពិធីមង្គលការ របស់ពិធីការិនី-ពិធីករល្បីឈ្មោះ ប្រចាំស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣មួយគូ
នេះបានបង្ហាញ ស្នាមញញឹមស្ទើរ ពេញ មួយព្រឹកក្នុងថ្ងៃ មង្គលការ ដែលរៀបចំ ជាលក្ខណៈទ្រង់
ទ្រាយធំ តែមិនសូវមានវត្តមាន ភ្ញៀវអ្នកសិល្បៈ ចូលរួមប៉ុន្មានទេ ដោយគេបាន ឃើញត្រឹមតែអ្នក
សិល្បៈ ជិតដិត ប៉ុន្មាននាក់ តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ គឺពិធីមង្គលការមួយ
នេះ មិនបានឃើញមានរៀបចំ ពិធីក្បួនហែលជំនូន ដូចមង្គលការដទៃទេ ព្រោះតែម្ចាស់សាម៉ី ខ្លួន
អ្នកនាង គង់ សុជាតិ ធ្លាប់រៀបការម្តងរួចមកហើយដូច្នេះមិនចង់ រៀប ចំពិធីតាមប្រពៃណីខ្មែរ ក៏បាន
ដែរពោល គឺរៀបចំពិធីមង្គលការ កាត់ៗបង្គប់ពិធីតែប៉ុណ្ណោះ ។

ដោយឡែកនៅពេលល្ងាច គូស្វាមីភរិយាមួយគូនេះ ក៏បានរៀបចំពិធី ពិសាភោជនីយអាហារ នៅ
សណ្ឋាគារលំដាប់ផ្កាយ៥ អ៊ីនធើកង់ទីណង់តាល់ តាមគម្រោងអាច អញ្ជើញភ្ញៀវប្រមាណ ៣០០
នាក់ ចូល រួមអបអសាទរក្នុង ថ្ងៃមង្គលការរបស់ពួកគេ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong socheat chea vibol entertainment khmer stars MC TV គង់ សុជាតិ