CamNews

តារា 

TOP រងគ្រោះព្រោះ Fan គប់ខោលីអូ ចំមុខពេលសម្ដែង

កម្មវិធី Galaxy Tour 2012 របស់ Big Bang បានមកដល់ប្រទេស Philipine ហើយដែលការសម្ដែង
កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ TOP សមាជិកក្រុម Big Bang បានទទួលនូវកាដូរដែលមិននឹក
ស្មានដល់។

នៅពេលសម្ដែង TOP បានចេញមកខាងមុខឆាកដើម្បីស្វាគមន៍ប្រិយមិត្តប៉ុន្តែស្រាប់តែពេលនោះ
មានវត្ថុមួយហាក់ដូចជាក្រណាត់ បានហោះមកចំមុខរបស់ TOP តែម្ដង តែគេមិនបានដឹងទេថាវា
ជាអ្វី ហើតជាមួយគ្នានោះ TOP ក៏ស្លុត និងឆ្ងល់បន្តិចដែរថាវាជាអ្វី តែគេមិនបានចាប់អារម្មណ៍លើ
វាច្រើននោះទេ គេបានដាក់អារម្មណ៍ក្នុងការសម្ដែងវិញ។

ក្រោយពីការសម្ដែងរបស់ TOP ចប់ប្រិយមិត្តនៅខាងមុខឆាកបានពិនិត្យមើលវត្ថុដែលហោះមកចំ
មុខរបស់ TOP នោះអោយបានច្បាស់ទើបដឹងថាការពិតទៅវាគឺជាខោក្នុងមួយទៅវិញ។ តែយ៉ាង
ណា TOP និងក្រុមអ្នករាំទាំងអស់គ្នាក៏មិនមានការផ្ទុះសំណើចនោះទេ នៅពេលដែលកំពុងសម្ដែង
លើឆាកហើយមានគេគប់ខោក្នុងមកចំមុខរបស់តារាសម្ដែងបែបនេះ គឺពួកគេនៅតែរួមគ្នាក្នុងការ
សម្ដែងអស់ពីសម្ថភាព។

វីដេអូនៃសកម្មភាពនេះក៏ត្រូវបានគេថតជាប់ផងដែរហើយបានបង្ហោះលើ Internet ដែលមានអ្នក
ប្រើប្រាស់ Internet ខ្លះបាននិយាយថា ប្រហែលជាប្រិយមិត្តមួយចំនួនស្រលាញ់ TOP រហូតដល់
អស់អ្វីអោយគេហើយមើលទៅបានជាអោយរបស់បែបនេះទៅវិញ តែជាអកុសលណាស់ដែល
TOP គេមិនរើសវាទុក។ ហើយក៏មានមនុស្សមួយចំនួនដែរនិយាយថាតារាបរទេសអោយតែទៅ
ដល់ Philipine ច្រើនតែរងគ្រោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: big bang kpop top