CamNews

តារា 

បុរស​ជប៉ុនម្នាក់ បំបែក​ឯកត្តកម្ម ព្រោះ​ជា​អ្នក​គាំទ្រចូលចិត្ត​ប្រមូល​របស់ Hello Kitty

ប៉ូលីសជប៉ុន​ចូល​និវត្តន៍​មួយ​រូប ដែល​ចូល​ចិត្ត​ប្រមូល​របស់​របរ​ Hello Kitty ប្រមាណ 5,169 ​​បាន​បំបែកឯកត្តកម្ម Guinness ពិភពលោក។ លោក Masao Gunji គឺ​លើស​ពី​អ្នក​គាំទ្រ​តុក្កតា Hello Kitty ទៅ​ទៀត ទោះ​បី​ជា​អាយុ​ច្រើន​ទៅ​ហើយ​ក្តី។



គាត់​បាន​ប្រមូល​របស់​របប Hello Kitty នេះអស់​រយៈពេល​ប្រមាណ ៣៥ ឆ្នាំ​មក​ហើយ ឥលូវនេះគាត់​បាន​របស់​ទាំង​នោះទៅ​ដល់ 5,169 ប្លែកៗពី​គ្នា។ របស់​ទាំងនោះ​រួម​មាន ប្រដាប់ប្រដា​ក្មេង​លេង ប្រអប់​បាយ កន្សែង ដែល​សរុប​ទៅ​ចំណាយ​ប្រាក់​ប្រមាណ $267,000។

របស់​ទាំង​នោះ​ត្រូវ​បាន​ទុកក្នុង​ផ្ទះ​ពណ៌​ផ្កាឈូក​មួយ ដែល​គាត់​បាន​សង់​ដោយ​ខ្លួន​ឯង។ គាត់​បាន​និយាយ​ថា Hello Kitty ជួយ​លើក​ទឹក​ចិត្ត​គាត់ និង​ធ្វើ​ឲ្យ​គាត់​ចែក​រំលែក​ទុក្ខ​កង្វល់​ពី​ក្នុងចិត្ត។

ការ​ចូលចិត្ត​របស់​របរ​ Hello Kitty បែប​នេះ បាន​បង្ហាញ​ថាគាត់​មិន​ចាស់​ពេក​ទេ ក្នុង​ការ​ធ្វើ​ជា​អ្នក​គាំទ្រ​ ៕









ប្រែសម្រួល៖ High

ប្រភព៖ NBC News


Tags: Japanese