CamNews

តារា 

និរត្តន៍ សម្ដែងការសោកស្ដាយខ្លាំង ដែលមិនបាន​​ចូល​រួម​​កម្ម​វិធី...

(ភ្នំពេញ)៖ តារាចម្រៀងស្រី របស់ផលិតកម្ម ថោន កញ្ញា និរត្តន៍ ត្បិតតែកេរ្តិ៍ឈ្មោះរបស់នាង មិនទាន់លោតឡើង ក្លាយជាតារាចម្រៀងល្បីល្បាញខ្លាំង ដូចតារារៀមច្បង ប៉ុន្តែមានទស្សនិកជនមួយចំនួន បានស្គាល់នាង តាមរយៈបទចម្រៀង «ស៊ីចេកផឹកទឹក» ដែលបានចេញផ្សាយ កាលពីអំឡុង បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក។ ថ្មីនេះ តារាចម្រៀង នីរត្តន៍ បានចេញមុខបកស្រាយ ជុំវិញការអវត្តមាន មិនបានបង្ហាញខ្លួន ក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ ដ៏ធំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំឡើង នៅថ្ងៃនេះ។

តារាចម្រៀងដែលគេស្គាល់ដំបូង តាមរយៈការចាប់ដៃគូជាមួយ លោក ករុណា ពេជ្រ គឺកញ្ញា និរត្តន៍ ត្រូវបានគេកត់សម្គាល់ឃើញថា តែងតែលេចមុខក្នុង កម្មវិធីសប្បុរធម៌នានា ជាច្រើន មិនថារបស់សាកលវិទ្យាល័យ ឬ អង្គការនានា ពោលគឺនាងតែងតែមានវត្តមានជានិច្ច មិនប្រកាន់ខ្លួនឡើយ។ អ្វីដែលសំខាន់នាងធ្លាប់លំបាកច្រើន មុនពេលប្រឡូកសិល្បៈ ដូចនេះ អ្វីដែលធ្វើបាន គឺនាងជួយសង្គមទាំងអស់។

នាព្រឹកថ្ងៃ១៣ មករា ឆ្នាំ២០១៧ កន្លងមកនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីប្រគំតន្ត្រី សប្បុរសធម៌ដ៏ធំមួយ ក្នុងនោះរួមមានវត្តមាន តារាចម្រៀងស្រី កញ្ញា  និរត្តន៍ ផងដែរ ប៉ុន្តែគួរឲ្យសោកស្ដាយ បែរជាអវត្តមានទៅវិញ ធ្វើឲ្យមហាជនជាច្រើនខកចិត្ត ហើយគិតថា និរត្តន៍ បែរជាបោកគ្រាប់ ដាក់កម្មវិធីដ៏ធំរបស់សាកលវិទ្យាល័យ ដ៏ធំមួយនេះ ។

ឆ្លើយតបទៅនឹងចម្ងល់របស់មហាជន តារាចម្រៀងស្រី នីរត្តន៍ បានឆ្លើយតបតាមរយៈទំព័រហ្វេសបុក ផ្ទាល់ខ្លួនរបស់នាងថា «នាងខ្ញុំនីរត្នន៍ សូមអភ័យទោសម្រាប់ការខកខាន នៅក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ នៅថ្ងៃស្អែកនេះ (ថ្ងៃនេះ) ដោយសារសុខភាពរបស់នាងខ្ញុំ នៅមិនទាន់ល្អប្រសើរនៅឡើយ នាងខ្ញុំពិតជាសោកស្ដាយយ៉ាងខ្លាំង ដែលមិនបានចូលរួមកម្មវិធីមួយនេះ!»

សូមបញ្ជាក់ថា តារាចម្រៀងស្រីរូបនេះ ហាក់ជួបប្រទះរឿងស៊យ ផ្ទួនៗ ព្រោះនាងទើបតែត្រូវចោរឆក់កាបូប នៅពេលចេញពីធ្វើការ ហើយត្រូវឈឺបណ្ដាលឲ្យខកខាន បានចូលរួមកម្មវិធីធំផ្សេងៗទៀត ពិតជាគួរឲ្យសោកស្ដាយ ជំនួសនាង៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Kong chan sreymom Kam seyha