អាពាហ៍ពិពាហ៍យក្សទាំង ៤ ដែលចំណាយប្រាក់អស់ជាច្រើនលានផោន។ តារាៗភាគច្រើនគឺរក
លុយបានច្រើនណាស់ហើយបើរៀបការវិញក៏មិនណយដែរ ខាងក្រោមនេះមានតារា ៤ គូដែល
ចំណាយ លុយក្នុងការរៀបការអស់ច្រើនសន្ធឹក។
១. Wayne Rooney និង Coleen McLoughlin
រៀបការឆ្នាំ ២០០៤ ចំណាយសរុបគឺអស់ជាង ៤ លានផោនសម្រាប់ការរៀបការរយៈពេល ៤ ថ្ងៃ
របស់ពួកគេ តែមានភ្ញៀវមកចូលរួមប្រមាណ ៦៤ នាក់ប៉ុណ្ណោះ។ ពិធីរៀបការរបស់អ្នកទាំង ២ ត្រូវ
បានធ្វើឡើងនៅលើកប៉ាល់ប្រណិតមួយនៅអីតាល៉ី ចំណាយលើរ៉ូបរៀបការអស់ ១៣ ម៉ីនផោន
ជួលពួក Westlife មកច្រៀងជូនពរអស់ ៤០ ម៉ឺនផោន និង ២.៥ លានផោនលើការជួលអ្នកថតរូប
ល្បី។
២. Christina Aguilera និង Jason Bratman
រៀបការឆ្នាំ ២០០៥ ចំណាយអស់ ១.២ លានផោន រៀបការដោយប្រើម្កុដពេជ្រនិងជញ្ជៀនពេជ្រ
តម្លៃជាង ២៥ ម៉ឺនផោន និងមានផ្កាកុលាពេជ្រទៀតផង តែជាអកុសលស្រលាញ់គ្នាបានត្រឹម ៥
ឆ្នាំប៉ុណ្ណោះ។
៣. Kim Kardashian និង Kris Humphries
ចំណាយលើការរៀបការអស់ ៦ លានផោន តែអកុសលស្រលាញ់គ្នាបានត្រឹម ៧២ ថ្ងៃតែប៉ុណ្ណោះ
តែជាការពិតដែលអ្នកទាំង ២ នេះបានប្រើប្រាស់លុយអស់ជាង ៩ លានផោនក្នុងការៀបការអ្នក
ទាំង ២ មិនមែន ៦ លានផោនដូចសារពត៌មានចុះនោះទេ។ ជាចុងក្រោយ Kim បានសុំលែងលះ
ដោយសារតែខ្លួនត្រូវបាក់ចិត្តទៅលើ Kanye West ហើយ ៩ លានផោននៃការរៀបការរបស់ Kim
និង Kris ត្រូវក្លាយជាអត់ន័យ។
៤. Tom Cruise និង Katie Holme
Tom Cruise ការព្រពន្ធជាលើកទី ៤ ហើយជាមួយ Katie ដែលចំណាយអស់ ១.៤ លានផោនហើយ
អ្នកទាំងអស់គ្នាក៏បានដឹងផងដែរថាពួកគេបានចែកផ្លូវគ្នាហើយកាលពីពេលថ្មីៗនេះ។ ពួកគេរៀបការ
ក្នុងឆ្នាំ ២០០៦ ជាមួយនឹងភ្ញៀវជាង ១៥០ នាក់ដែលសុទ្ធសឹងតែជាតារាល្បីៗ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ mirror