CamNews

តារា 

ទម្លាយហេតុផលដែល Justin bieber និង Hailey Baldwin ធ្វើឲ្យហ្វេនខកចិត្តមិនស្ទើរ ព្រោះរឿងមួយ

នៅក្នុងកម្មវិធីកំសាន្តមួយ តារាចម្រៀងវ័យក្មេង លោក Justin bieber និងគូដណ្តឹងគឺនាង Hailey Baldwin បានធ្វើឲ្យហ្វេនខកចិត្តមិនស្ទើរ ក្រោយពីប្រកាសថា ពួកគេនឹងមិនចូលរួមនៅក្នុងការទទួលរង្វាន់ MTV Video Music Awards ដែលព្រឹត្តិការណ៍មួយនេះ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រសិនបើយោងតាម Elle បានឲ្យដឹងថា ការដែលមិនបង្ហាញខ្លួនរបស់គូស្នេហ៍មួយគូនេះ មូលហេតុព្រោះតែ Justin Bieber មិនត្រូវបានតែងតាំងពានរង្វាន់ណាមួយឡើយនៅក្នុងឆ្នាំនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ The TMZ បានចុះផ្សាយកាលពីខែមករាថា តារាចម្រៀងវ័យ ២៤​ ឆ្នាំរូបនេះ នឹងមិនចូលរួមក្នុងការទទួលពានរង្វាន់ណាមួយ រហូតដល់លោកចេញអាល់ប៊ុមថ្មីសិន ។ 

អ្វីដែលសំខាន់ជាងការចេញអាល់ប៊ុមចម្រៀងថ្មីនោះ Justin bieber មានគម្រោងរៀបចំពិធីមង្គលការជាមួយនិងគូដណ្តឹងរបស់លោកជាមុនសិន ។ មិនត្រឹមតែប៉ុណ្តោះ ម្ចាស់បទ "Love yourself" រូបនេះ ប្តូរពីការទៅចូលរួម ទទួលរង្វាន់ MTV Video Music Awards នៅទីក្រុងញ៉ូវយ៉ក បែរជាចំនាយពេលនោះទៅផ្អែមល្អែមជាមួយ Hailey Baldwin ជំនួសវិញ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14 


Tags: Justin bieber Hailey Baldwin Selena gomez