(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម សុគន្ធ នីសា បានចាកចេញពីផលិតកម្ម ថោន រួចរាល់ហើយ និងថែមទាំងបានកាដូពិសេសៗជាច្រើន ក្នុងឱកាសចុងឆ្នាំនេះ ដូចជាផលិតកម្ម ថោន ចេញបទចម្រៀងឲ្យនាង មួយវ៉ុលម្នាក់ឯង ទោះបីនាងចេញហើយក៏ដោយ ខណៈតារាចម្រៀងមួយចំនួន ហាក់គ្មានវាសនាដូចនាងទេ ។
រីឯផលិតកម្ម ហង្សមាស វិញ គ្រោងឲ្យ សុគន្ធ នីសា កាន់តំណែងគណកម្មការកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោកមួយទៀត ដែលចំជាមានលាភផ្ទួនៗមែន.! ។ តែព័ត៌មានជាច្រើនទាក់ទង នឹងការចូលហង្សមាស របស់នាងវិញ ហាក់មិនត្រូវបានគេនិយាយអោយច្បាស់សោះថា មានមូលហេតុអ្វីអោយប្រាកដ ព្រោះនាងមិនដែលនិយាយចំហរជាសាធារណៈឡើយថា នាងមានមូលហេតុពិតយ៉ាងណា ឬ ការសម្រេចចិត្តបែបណាក្នុងការចេញចូលចេញចូលនេះ។
ក្នុងបទសម្ភាស៍នាពេល កន្លងមក សុគន្ធ នីសា និយាយបានត្រឹមតែថា នាងចាកចេញពីផលិតកម្ម ថោន ជាង១ខែហើយ ពេលនេះកំពុងតែសម្រាកសិន ហើយមិនបាននិយាយថា នាងចូលផលិតកម្មហង្សមាសវិញនោះទេ តែអតីតគូស្នេហ៍របស់នាង គឺលោក សុខ ជំនោរ វិញ អះអាងថា នីសា នឹងចូលហង្សមាសវិញ ដល់ទៅ៩០ភាគរយឯណោះ ព្រោះលោកនឹងនាងបានពិភាក្សាគ្នារួចរាល់ហើយ ថាពិតជាវិលវិញ មកទ្រនំចាស់ដ៏កក់ក្ដៅរបស់នាងវិញ ។
តែប្រភពដ៏កក់ក្ដៅមួយ បានបង្ហើបពីរឿងហេតុជាច្រើនធ្វើឲ្យ សុគន្ធ នីសា មិនអាចនៅក្នុងផលិតកម្ម ថោន បន្តទៀតបាន ព្រោះនាងមានជំលោះមានជាមួយ លោក យឹម តាស្រង់ អ្នកនិពន្ធដ៏ល្បីល្បាញ និងជាទីប្រឹក្សាផលិតកម្ម ថោន ។ ប្រភពដដែលបានបន្តថា ជំលោះរវាងនាង និង លោក យឹម តាស្រង់ មិនមានអ្វីធំដុំដល់ថ្នាក់ស្រែកជេរគ្នា ឬក៏ប្ដឹងប្ដល់គ្នាឡើងតុលាការទេ តែអ្នកទាំងពីរមើលមុខគ្នាលែងចំ ។
ប្រភពបន្ដទៀតថា សុគន្ធ នីសា អន់ចិត្តនឹងមានអ្នកកេងចំណេញ លើលុយតម្លៃខ្លួន ដែលបានមកពីការផ្សាយពាណិជ្ជកម្ម ទើបនាងរើកញ្ជើរត្រឡប់មកផ្ទះចាស់ តែបច្ចុប្បន្ន គេសង្កេតឃើញថា ការក្លាយជាតារាពាណិជ្ជកម្មរបស់ សុគន្ធ នីសា មានការថយចុះជាលំដាប់ ហើយផលិតផលភាគច្រើន បានត្រូវ ឱក សុគន្ធកញ្ញា ដណ្ដើមយកទៅបាត់ ពោលនាងនៅសល់តែផលិតផលប៉ុន្មានមុខប៉ុណ្ណោះ បើប្រៀបធៀបកាលនាងនៅហង្សមាស ។ តែថ្មីៗនេះ បទចម្រៀង «ពេលនេះ ម៉ោងនេះខ្ញុំកំពុងខូចចិត្តជាទំងន់» ត្រូវផលិតកផល វិឃែរ យកធ្វើជាសាច់រឿងមកឃោសនា ផលិតកម្មផលរបស់ខ្លួន ហើយបទចម្រៀងនេះ ប្រើពេលមួយសប្ដាហ៍ឯណោះ ដើម្បីថតកាយវិកា តែសាច់រឿងបទចម្រៀងនេះ ចេញមកល្អឥតខ្ចោះ ថែមទាំងលើក សុគន្ធ នីសា ឲ្យមានប្រជាប្រិយភាពកើនទ្វេដង តែបទចម្រៀងនិងស្ពតពាណិជ្ជមួយនេះ ហើយធ្វើឲ្យ សុគន្ធ នីសា និង យឹម តាស្រង់អន់ចិត្តនឹងគ្នា លែងនិយាយចូលគ្នាទៀត ។
លោក យឹម តាស្រង់ និង សុគន្ធ នីសា សុទ្ធតែមិនទាន់សុំការបំភ្លឺបានដូចគ្នា ថាអ្នកទាំងមានជម្លោះនឹងគ្នាមែនឬយ៉ាងណា ព្រោះរឿងរ៉ាវកាន់តែធំទៅៗ ហើយមិនមានការបកស្រាយ ណាមួយឲ្យច្បាស់លាស់ថា អ្នកណាខុសអ្នកណាត្រូវ ។ កវីនិពន្ធ លោក យឹម តាស្រង់ និង សុគន្ធ និសា គេសង្កេតឃើញថា ទោះបីមិនសូវបង្ហាញភាពស្និទ្ធស្នាល តែ នីសា គោរព លោក យឹម តាស្រង់ណាស់ ព្រោះយឹម តាស្រង់ ជាអ្នកបន្តដង្ហើមសិល្បៈដល់នាង ប្រមាណជាបីឆ្នាំចុងក្រោយនេះ ពេលអត់ពីអតីតគូស្នេហ៍៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី