ភ្នំពេញ ៖ យោងតាមកិច្ចសម្ភាស៍ជាមួយនឹងហង្សមាស បានឲ្យដឹងថា តារាចម្រៀងស្រី សុគន្ធ និសា នឹងចូលរោងការនៅចុងឆ្នាំ ២០១៧ នេះតែម្តង ។
ជុំវិញជាមួយនិងទំនាក់ទំនងស្នេហាជាមួយនិងផ្កាយ ៣ ដែលជាប៉ារបស់កូនក្រុមរបស់ សុគន្ធ និសា វាមិនមែនជាការពិតទេ ហើយម្ចាស់បទ "មាតាដៃមួយរយ" រូបនេះក៏បានបដិសេធ ជុំវិញជាមួយនឹងរឿងដែលថាកញ្ញាកំពុងតែមានទំនាក់ទំនងជាមួយនឹងអ្នកធំណាម្នាក់ដែរ ។
គួរបញ្ជាក់ឲ្យដឹងថា អនាគតស្វាមីរបស់ សុគន្ធ និសា គឺជាគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយកញ្ញាក៏ចង់ប្រើជីវិតបែបសាមញ្ញជាមួយនិងលោករហូតទៅដែរ ៕
ដោយ ៖ គន្ធា