CamNews

តារា 

សុគន្ធ និសា តបភ្លាមៗ ក្រោយត្រូវគេនិយាយថា ចាយលុយខ្ជះខ្ជាយលើមង្គលការ

ភ្នំពេញ ៖ រឿងរ៉ាវមង្គលការដ៏សែនល្បីរបស់ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា កំពុងតែជាប្រធានបទដ៏ក្តៅកគុករបស់មហាជនគ្រប់ស្រទាប់យុវវ័យ ជាពិសេសគឺទាក់ទងជាមួយនឹងថ្លៃចំណាយក្នុងថ្ងៃមង្គលការតែម្តង ។ 

ហើយថ្មីៗនេះ ម្ចាស់បទ "បើស្រលាញ់ម្តេចអូនចោល" រូបនេះ ទទួលរងការរិះគន់ថា នាងបានចំណាយលុយខ្ជះខ្ជាយ ទាំងថ្លៃសម្អាង និងរបស់របបចំណាយផ្សេងៗ ។ ស្រាប់តែមិនបានប៉ុន្មានផង តួស្រីក្នុងរឿង "សសិររដូវក្នុងបេះដូង" រូបនេះ ក៏បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់អ្នកនាង ដោយលើកឡើងថា "ជំរាបស៊ួរបងប្អូនទាំងអស់ និងបងៗសារព័ត៌មាន ខ្ញុំអរគុណណាស់ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណណាស់ដែលចុះលើកតំកើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់អោយបងប្អូនទាំងអស់យល់ច្រទ្បំទេ មង្គលការរបស់ខ្ញុំនេះគឺរៀបចំសន្សំសំចៃណាស់មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារខ្ញុំទាំងពីរក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ តំលៃចិញ្ចៀនក៏មិនថ្លៃអីណាស់ណាទេ ហើយចំពោះ ការចំណាយភាគច្រើនដូចជាសំអាងការ ដេគរ័ នំខេក រ៉ូបកាត់នំ គឺសុទ្ធតែបងៗដែលពួកគាត់ស្រទ្បាញ់រាប់អានខ្ញុំពួកគាត់បានជួយឧបត្ថម្ភដល់យើងខ្ញុំច្រើន អញ្ចឹងសូមបងៗសារព័ត៌មានមេត្តាកុំសរសេរអ្វីដែលអោយលើសតម្លៃអី ព្រោះមនុស្សខ្ញុំមិនចូលចិត្តចំណាយប្រាក់អោយខ្ជះខ្ជាយទ្បើយ តែយ៉ាងណាក៏នៅតែអរគុណសារពត៌មានគ្រប់ផ្នែកដែលលើកតម្កើងខ្ញុំ ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រទ្បាញ់ចូលចិត្តខ្ញុំ" ៕









ដោយ ៖ គន្ធា


Tags: Sokun nisa