CamNews

ព័ត៌មានអន្តរជាតិ 

គួរឱ្យសោកស្ដាយ!! ព្រះរាជបុត្រអារ៉ាប៊ីសាអ៊ូឌីត ចូលទីវង្គត់ដោយសារតែ...

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ព្រះរាជបុត្រាអារ៉ាប៊ីសាអ៊ូឌីតមួយព្រះអង្គ បានសុគត់ នៅពេលដែលឧទ្ធម្ភាគចក្រ ដែលទ្រង់កំពុងធ្វើព្រះរាជដំណើរ បានធ្លាក់នៅជិតព្រំដែនជាមួយប្រទេសយេម៉ែន។

បណ្តាញសារព័ត៌មាន Al-Ikhbariya បាននិយាយថា ព្រះរាជបុត្រព្រះនាម  Mansour bin Muqrin ដែលមានរាជតំណែងជាអភិបាលរងខេត្ត Asir បានយាងក្រសាលជាមួយមន្ត្រីជាច្រើនរូបនៅពេលដែលឧទ្ធម្ភាគចក្រ បានធ្លាក់។ ចំណែកឯមូលហេតុ នៃការធ្លាក់ ឧទ្ធម្ភាគចក្រនេះ មិនត្រូវបានគេដឹងឱ្យជាក់ច្បាស់នោះទេ។

អារ៉ាប់ប៊ីសាអូឌីត បាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងមួយគ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន នៅជិតអាកាសយានដ្ឋាន Riyadh កាលពីថ្ងៃមុន។

នៅចុងសប្ដាហ៍នេះដែរ ការបោសសម្អាតអំពើពុករលួយ បានសំដៅទៅលើមនុស្សរាប់សិបនាក់ រាប់បញ្ចូលទាំងរាជទាយាទចំនួន ១១ អង្គ និងរដ្ឋមន្ត្រីចំនួន ៤ នាក់ផងដែរ នៅក្នុងចលនាមួយ ដែលត្រូវបានគេមើលឃើញថា ត្រូវបានបង្កើតឡើងដើម្បីពង្រឹងអំណាចរបស់អ្នកស្នងរាជ្យបល្ល័ង្ក។

ស្ថាប័នប្រឆាំងអំពើពុករលួយ ត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ មូហាមេដប៊ីន សាម៉ាន់។
ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលបានសុគត់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ នេះ គឺជាព្រះរាជបុត្រារបស់ព្រះអង្គម្ចាស់អង្គផ្សេងទៀត។

បិតារបស់ទ្រង់ព្រះនាម Muqrin bin Abdul Aziz បានធ្លាក់ពីរាជតំណែង ដោយសារព្រះរាមមាតាទីទៃរបស់ព្រះអង្គព្រះនាម Salman រយៈពីរបីខែ បន្ទាប់ពីព្រះអង្គ បានឡើងគ្រងរាជបល្ល័ង្កនៅឆ្នាំ ២០១៥។

ជោគវាសនារបស់អ្នក នៅលើឧទ្ធម្ភាគចក្រដទៃទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែ សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Okaz បាននិយាយថា របាយការណ៍មិនច្បាស់ការណ៍មួយចំនួន អះអាងថា មិនមានអ្នកនៅរស់រានមានជីវិតនោះទេ។ ប្រភពដដែល បាននិយាយថា ក្រុមនេះបានធ្វើការត្រួតពិនិត្យអាកាសត្រង់តំបន់ឧទ្ធម្ភាគចក្រធ្លាក់ នៅពេលនោះ៕ ប្រែសម្រួល៖ សារ៉ាត

 



ប្រភព៖ BBC