CamNews

តារា 

រៀនចប់យឺត ប្រសើរជាងមិនបានចប់! ទីបំផុតនាង Davika នៅតែអាចធ្វើបាន

ថៃ ៖ ទោះបីជាមានការមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសក៏ដោយចុះ ប៉ុន្តែនាង Davika មិនដែលបោះបង់ចោលការងារសិក្សារបស់នាងនោះទេ ។ 

កាលពីម្សិលមិញនេះ តារាសម្តែងថៃរូបនេះ បានបង្ហោះរូបថតមួយសន្លឹកដោយស្លៀកពាក់ឈុតបញ្ចប់ការសិក្សា ជាមួយនឹងស្នាមញញឹកដោយពោរពេញក្តីរំភើប ។ 

ប្រភពដដែលបានបន្តទៀតថា មិត្តស្រីលោក Ter Chantavith បានបញ្ចប់ការសិក្សារបស់នាងពីសាកលវិទ្យាល័យ Rangsit University ផ្នែក Faculty of Communication Arts ។ ទោះបីជាការសិក្សាត្រូវបានបញ្ចប់យឺតពេលជាងតារាសម្តែងផ្សេងៗទៀត ប៉ុន្តែយ៉ាងហោចណាស់ នាង Davika នៅតែបញ្ចប់ដោយរលូត ៕



ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ thaistarnews


Tags: Davika Ter Chantavith