ថៃ ៖ នាង Mai Davika បានបរិច្ចាកសក់របស់នាងជាថ្មីម្តងទៀត ក្រោយពីបានកាត់សក់ជាលើកដំបូងកាលពីខែ ឧសភា ឆ្នាំ ២០១៨ ។ នៅក្នុងនោះផងដែរ តារាសម្តែងស្រីរូបនេះបានបង្ហោះរូបថតរបស់ខ្លួនដោយភ្ជាប់មកជាមួយនិងចំណងជើងនៅលើគណនីអុិនស្រ្តាក្រាមថា "ថ្ងៃនេះខ្ញុំមកបរិច្ចាកសក់របស់ខ្ញុំ" ។
ទង្វើមួយនេះគឺជាការបង្ហាញគំរូដ៏ល្អសម្រាប់មហាជនឲ្យពួកគេខំប្រឹងសាងល្អនៅក្នុងសង្ឃឹម ។ ទោះបីជាយ៉ាងណាក៏ដោយចុះ នាង Davika នៅតែមើលទៅស្រស់ស្អាតជាមួយនិងសក់ខ្លីរបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate