CamNews

តារា 

យូរចប់ប្រសើរជាងមិនបានចប់! កំពូលតារាស្រី Davika ត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃពិសេសក្នុងឆាកជីវីត

កំសាន្ត ៖ ទោះបីជាប្រើរយៈពេលច្រើនជាង ៧ ឆ្នាំដើម្បីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ប៉ុន្តែតារាសម្តែងស្រីនាង Davika ក៏បានធ្វើរឿងដែលខ្លួនឯងមានមោទនភាពក្នុងជីវីតរបស់នាងផងដែរ ។ 

កំពូលតារាស្រីលំដាប់ A របស់ប្រទេសថៃរូបនេះបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Rangsit University ហើយនាងនឹងទទួលសញ្ញប័ត្រនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះហើយ ។ 

យោងតាមការបង្ហោះរូបថតមួយសន្លឹក កាលពីថ្ងៃទី ១២ ខែធ្នូ នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន តារាស្រីរូបនេះពិតជាទទួលបាននូវការកោតសរសើរយ៉ាងច្រើនលើសលប់ពីសំណាក់មិត្តភក្តិ និងហ្វេនៗជាច្រើនចំនួនការខិតខំប្រឹងប្រែរបស់នាង បើទោះបីជាមមាញឹកជាមួយនិងការងារសិល្បៈយ៉ាងណាក៏ដោយចុះ ប៉ុន្តែតារាស្រីវ័យ ២៦ ឆ្នាំរូបនេះនៅតែខំរៀនរហូតដល់ចប់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Davika Baifern