CamNews

តារា 

Weir និយាយម្លឹងៗទៅកាន់នាង Bella ក្នុងថ្ងៃបុណ្យទិវានៃសេចក្តីស្រលាញ់ ចង់លើសជាតិស្ករ

កំសាន្ត ៖ កាលពីម្សិលមិញនេះគឺជាថ្ងៃ បុណ្យទិវានៃសេចក្តីស្រលាញ់ ហើយតារាសម្តែងជើងចាស់នាង Bella Ranee ក៏បានរៀបចំកាដូពិសេសសម្រាប់មិត្តប្រុសរបស់ខ្លួន ដើម្បីបញ្ជាក់នូវស្នេហារបស់ខ្លួនទៅកាន់លោក Weir sukollawat ផងដែរ ។ 

ក្នុងនោះផងដែរ តារាសម្តែងវ័យ ៣២ ឆ្នាំ ក៏បានបង្ហោះរូបថតមួយសន្លឹកដោយមានបាច់ផ្កា និងមួកដ៏ស្រស់ស្អាតមួយ ហើយអរគុណដល់មិត្តស្រីរបស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងចង់លើសជាតិស្ករថា "អរគុណខ្លាំងណាស់ ខ្ញុំពិតជាស្រលាញ់វាមែនទែន ហើយខ្ញុំនឹងពាក់វាយ៉ាងពិតប្រាកដណាស់"។ 


ការបង្ហោះកាដូពិសេសបូកជាមួយនិងពាក្យពេជន៍ផ្អែមល្អែមរបស់ លោក Weir sukollawat និង នាង Bella Ranee បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតាំងពីស្រលាញ់គ្នាជាង ៥ ឆ្នាំកន្លងទៅនេះ​ គូស្នេហ៍មួយគូនេះ កម្រនឹងបើកបង្ហាញទំនាកទំនងស្នេហារបស់ពួកគេជាសាធារណៈណាស់។ ប៉ុន្តែទើបតែមួយរយៈពេលនេះ ទើបតារាថៃមួយគូនេះ មានការងាររួមគ្នាជាច្រើន ហើយតែងតែទៅណាមកណាជាមួយគ្នាបើកចំហរជាងមុន ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ១៤ កុម្ភៈ កន្លងទៅនេះ នាង Bella Ranee ក៏បានបង្ហោះសារអរគុណទៅកាន់មិត្តប្រុសសម្រាប់បាត់ផ្កាដ៏ធំមួយផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Weir sukollawat Bella ranee