CamNews

ភាពយន្ត 

កប់! កញ្ញា Baifern តួឯកស្រីក្នុងរឿង “Friend Zone” នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីជួបជាមួយហ្វេន

កំសាន្ត ៖ ដូចដែលបានដឹងស្រាប់ហើយថារឿង “Friend Zone” ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តនៅកម្ពុជាក៏ដូចជាប្រទេសដ៏ទៃផ្សេងៗទៀតផងដែរ។ ថ្មីៗនេះក៏មានដំណឹងជាផ្លូវការផងដែរថាកញ្ញា Baifern ដែលជាតួឯកស្រីនៅក្នុងរឿង “Friend Zone” នេះនឹងធ្វើដំណើរមកាន់ប្រទេសកម្ពុជានាថ្ងៃទី០២ ខែមេសា ខាងមុខនេះដើម្បីជួបជាមួយនឹងសំណាក់ប្រិយមិត្តដែលបានគាំទ្រក៏ដូចជាផ្សព្វផ្សាយខ្សែភាពយន្តនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកញ្ញា Baifern ក៏នឹងធ្វើដំណើរមកជាមួយអ្នកដឹកនាំរឿងផងដែរពីផលិតកម្ម GDH។ ដូច្នេះហើយហ្វេនៗរបស់កញ្ញា Baifern និង “Friend Zone” កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៎! គូសបញ្ជាក់ផងដែរថារឿង “Friend Zone” នេះខ្សែភាពយន្តជាបែបមនោសញ្ចេតនា និងកំប្លែងលាយឡំជាមួយនឹងស្នេហារវាងមិត្តភក្ដិដែលមិនអាចក្លាយទៅជាគូស្នេហ៍ព្រោះមិនចង់បែកបាក់មិត្តភាពមួយនេះ។ ខ្សែភាពយន្តនេះមានចាក់​បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះ នេះតទៅហើយ។



ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជាwww.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limite


Tags: Movie Article