CamNews

តារា 

តារាស្រីដែលធ្លាប់ផ្ទុះព័ត៌មានស្រលាញ់កូនប្រុសខ្លួនឯង នាង Kejmanee ត្រូវស្វាមី...

ព័ត៌មានកំសាន្ត ៖ គ្រួសារមួយដែលពោរពេញទៅដោយសុភមង្គលគឺជីវិតដូចជាគ្រួសាររបស់តារាល្បីមួយគូនេះ គឺលោក jetrin wattanasin និងភរិយា នាង​ Kejmanee Pichaironnarongsongkhram ដែលតួឈ្នានីនស្ទើរគ្រប់រឿងដែលនាងបានសម្តែង រីឯជីវិតពិតរបស់នាង គឺជាប្រពន្ធនិងម្តាយដែលមានសំណាងបំផុត ព្រោះកូននិងស្វាមីគឺជាមនុស្សដែលយល់ពីនាងបានច្រើន ។ 

មិនថាក្រុមអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែដឹងថា តារាថៃនាង Kejmanee មានកូនប្រុស ៣ នាក់ ដែលសុទ្ធតែមានរូបរាងស្រស់សង្ហាទាំង ៣ តែម្តង ហើយបើនិយាយអំពីភាពស្និទ្ធស្នាលវិញរបៀបម្តាយនិងកូនគឺដូចជាសង្សារ រហូតមានមនុស្សមួយចំនួនតូចយល់ច្រឡំថា នាងស្រលាញ់កូនប្រុសខ្លួនឯង ប៉ុន្តែវាគ្រាន់តែជាការយល់ច្រឡំដែលមិនអាចក្លាយជាការពិតតែប៉ុណ្ណោះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រីដែលធ្លាប់ផ្ទុះព័ត៌មានស្រលាញ់កូនប្រុសខ្លួនឯង នាង Kejmanee ត្រូវស្វាមីនិងកូនប្រុសទាំង ៣ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០១៧ នេះ ។ គួរបញ្ជាក់ឲ្យដឹងថា ឆ្នាំចាស់ឈាងចូលឆ្នាំថ្មីតារាស្រីរូបនេះមានអាយុ ៤៣ ឆ្នាំហើយ ។ នៅចាំអីទៀតទៅទស្សនាដែលពោរពេញទៅដោយសុភមង្គលនៅក្នុងគ្រួសារនេះទាំងអស់គ្នា ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: jetrin wattanasin Kejmanee Pichaironnarongsongkhram