CamNews

តារា 

កូនមានតែ ៣ នាក់ទេ ប៉ុន្តែសង្ហាទាំងអស់ម៉ង! ម្តាយលេងជាមួយកូនកំលោះសង្ហាទាំង ៣ ដូចសង្សារ!

ព័ត៌មានកំសាន្ត ៖ តារាថៃស្រីនាង Kejmanee Pichaironnarongsongkhram ឃើញថាមិនចាស់ទៅណាសោះ ខណៈកូនប្រុសទាំង ៣ របស់នាងពេញកំលោះ និងសង្ហាកាត់ទៅរកឪពុកទៀតគឺលោក jetrin wattanasin ។ គ្រួសារមួយនេះគឺជាគ្រួសារដែលពោរពេញទៅដោយសុភមង្គល និងមហាជនពិតជាច្រណែននិងចង់មានគ្រួសារដ៏កក់ក្តៅមួយដូចជាពួកគាត់ ។ 

ប្រសិនបើយោងតាមការលើកឡើងតាមរយៈគេហទំព័រ sanook បានឲ្យដឹងថា ប្តីប្រពន្ធតារាល្បីជើងចាស់ប្រចាំប្រទេសមួយគូនេះ បានដឹកដៃក្រុមគ្រួសារទៅលេងនៅឯកោះដែលតារាល្បីនិយមទៅលេងកំសាន្តនៅទីនោះ គឺ កោះម៉ានីវ ប្រទេសឥណ្ឌា ។ ហើយទេសភាពនៅទីនោះគឺប្រៀបដូចជាអ្វីក៏មិនអាចនិយាយបានដែរ ដឹងត្រឹមតែស្រស់ស្អាតទៅបានហើយ ។ ហើយអ្នកណាៗដែលបានទៅដល់ទៅនោះទប់ចិត្តមិនសរសើរមិនបានឡើយ ។ 

ក្នុងឱកាសនោះផងដែរ ម្តាយសិចសុីលំដាប់វីអាយភី នាង Kejmanee Pichaironnarongsongkhram លេងជាមួយកូនកំលោះសង្ហាទាំង ៣ ដូចសង្សារ ពិតជាគ្រួសារដ៏កក់ក្តៅមែន ។ គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះធ្លាប់ផ្ទុះពាក្យចចាមអារាមថា មានទំនាក់ទំនងស្នេហាជាមួយកូនប្រុសខ្លួនឯង ដោយសារតែភាពសិ្នទ្ធិស្នាល ប៉ុន្តែការពិតទៅគឺគ្រាន់តែជាពាក្យពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: jetrin wattanasin Kejmanee Pichaironnarongsongkhram