CamNews

តារា 

ផ្ទះថ្មីរបស់ប្តីប្រពន្ធល្បីឈ្មោះមួយគូនេះ សង់ជិតរួចរាល់ហើយ ប៉ុន្តែតម្លៃវិញមិនបាច់និយាយទេ!!

តារាថៃ ៖ តារាសម្តែងស្រីតួចិត្តអាក្រក់ និងកាចឆ្នាស់ប្រចាំប្រទេសថៃ នាង Kejmanee pichaironnarongsongkram និងសព្វថ្ងៃនេះត្រូវបានគេដឹងថា មានកូនប្រុស ៣ នាក់ដ៏សែនសង្ហាដែលទើបពេញកំលោះ ជាមួយនិងស្វាមីរបស់នាងគឺលោក Jetrin Wattanasin ដែលជាតារាសម្តែងដូចគ្នាដែរ ។ 

ក្រោយចាប់ដៃគ្នាជាគូស្វាមីភរិយាមក អ្នកទាំង ២ ក៏បានសន្សំលុយដើម្បីសង់ផ្ទះដ៏ស្រស់ស្អាតមួយសម្រាប់ធ្វើជាត្រនំ ទុកសម្រាប់កូនប្រុសដ៍ស្រស់ស្អាតទាំង ៣ រប​ស់ខ្លួនឲ្យរស់នៅបានស្រណុកសុខស្រួល ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Kejmanee និងស្វាមីកំពុងតែសាងសង់ផ្ទះមួយដែលមានអាងទឹក និងសម្ភារៈជាច្រើន បើនិយាយអំពីតម្លៃវិញគឺដល់ទៅ ៥០ លានបាតឯណោះ ស្មើនឹងលុយដុល្លោជាង ១០ លានដុល្លោ ហើយផ្ទះនោះសាងសង់ជិតរួចរាល់អស់ហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ០៥ ខែតុលានេះ នាង Kejmanee បានបង្ហោះរូបថតរបស់នាង និងផ្ទះថ្មីរបស់ខ្លួនដែលសាងសង់ជិតរួចហើយ នៅលើគណនី Instagram ផ្ទាល់របស់ខ្លួន ។​

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតផ្ទះដ៏ប្រណិតរបស់ប្តីប្រពន្ធល្បីឈ្មោះមួយគូនេះ ជាមួយនិង Camnews ទាំងអស់គ្នា ៕












ប្រែសម្រួល ៖  គន្ធា


ប្រភព ៖ kapook


Tags: Jetrin wattanasin Kejmanee pichaironnarongsongkram