លីបង់៖ តារាសម្តែងរឿងកូនជ្រូកជនជាតិលីបង់ដ៏ស្រស់ស្អាត ម្នាក់បាន ធ្វើឲ្យមានការផ្ទុះកំហឹងនៅក្នុង ប្រទេស កំណើតរបស់នាងក្រោយ ពេលនាងត្រូវបានគេបោះឆ្នោត ជ្រើសរើសជាតារា សម្តែងស្រីទទួលបាន ប្រជាប្រិយ ភាពបំផុតរបស់ ពិភពលោក។
នាង Mia Khalifa អាយុ ២១ឆ្នាំ បានទទួលរងការគំរាមកំហែងសម្លាប់ ក្រោយពេលបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើ វែបសាយ "ផនហិប"។ រង្វាន់មួយនេះហើយបាន ធ្វើឲ្យមានការមិនពេញចិត្តកាន់តែធំឡើង និងរាលដាលពេញ ប្រទេស មជ្ឈឹមបូព៌ា ដោយសារអ្នកប្រើប្រាស់ប្រព័ន្ធTwitter ជាច្រើនបានលើកយករឿងរបស់ នាង មកពិភាក្សាដើម្បីបញ្ចេញមតិយោបល់។
អ្នកប្រើប្រាស់ ម្នាក់បានលើកឡើងថា” ខ្ញុំជាអ្នកស្នេហាជាតិ ប៉ាលីស្ទីនហើយអ្វីដែលអ្នកកំពុងតែធ្វើ គឺគួរឲ្យខ្មាសអៀន ណាស់” ។ ចំណែកម្នាក់ផ្សេងទៀតបានលើកឡើងដែរថា “ក្បាលរបស់អ្នក នឹងត្រូវកាត់នៅក្នុងពេល ឆាប់ៗនេះមិន ខាន”។
បើយោងតាម អ្នកត្រួតពិនិត្យតាម ដានជនជាតិលីបង់ ប្រជាជនទាំងអស់មិនពេញចិត្ត និងខឹងក្រោធដោយសារ ការងាររបស់នាង ហើយជាពិសេសដោយ សារនាងឧស្សាហ៍អួតខ្លួនឯងថាជាកេរដំណែល របស់ជនជាតិលីបង់នៅលើ Twitter និង Instagram ហើយបានបង្ហោះរូបសាក ជាភាសារអារ៉ាប់ដែលនិយាយ អំពីជាតិសាសន៍ជាដើម។យ៉ាងណាគេមិនបាន ទំនាក់ទំនងសុំការបំភ្លឺ ឬ មតិ យោបល់របស់នាង Mia Khalifa បានឡើយមកដល់ពេលនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល