CamNews

តារា 

រូបភាព តារាឯក ភាពយន្ត Titanic រង​ប្រតិកម្ម ពី​មន្ត្រី​អន្តោ​ប្រវេសន៍​​ឥណ្ឌូ​នេស៊ី និង​ព្រមាន

(អាមេរិក)​៖ តារាសម្តែងហូលីវូដ ដ៏ល្បីម្នាក់ គឺលោក Leonardo DiCaprio ថ្មីៗនេះ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ ឥណ្ឌូនេស៊ីប្រកាស ថា លោកអាចនឹងហាមឃាត់ មិនឲ្យចូលទឹកដីនេះម្តងទៀតឡើយ បន្ទាប់​ពីគេបានឃើញរូបភាព និងសម្តីនៅលើ Instagram ដែលគាត់បានថតបង្ហោះ។

ប្រភពព័ត៌មានមួយឲ្យដឹងថា តារាជាប់ពានរង្វាន់អូស្ការ រូបនេះ បានថតរូបជាមួយសត្វស្វា និងអ្នកអភិរក្សសត្វព្រៃ ។ មិនតែប៉ុណ្ណោះ Leonardo ដែលជាអ្នកបរិស្ថានម្នាក់ដែរ បានចោទឡើងថា ការដាំដូងប្រេងកើនឡើង ក្នុងព្រៃដូច្នេះ នឹងបង្កការរំខានដល់ការរស់នៅ របស់សត្វព្រៃ​ ។ ការបញ្ចេញ​នេះ ទើបមានប្រតិកម្មពីខាងមន្ត្រីរដ្ឋ ឥណ្ឌូនេស៊ីថា ការបង្ហោះរូប ដែលមានអត្ថន័យបែបនេះ អាចធ្វើឲ្យតារាដ៏មាន ប្រជាប្រិយភាពម្នាក់នេះ មិនអាចចូលទឹកដីនៃប្រទេសនេះ ម្តងទៀតឡើយ៕

 

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង