CamNews

តារា 

ពី Manager ក្លាយទៅជា Lover ចុងក្រោយ ស្វាមី ម្ចាស់បទ Titanic ស្លាប់បាត់ទៅហើយ (Video Inside)

ព័ត៌មានកំសាន្ត ៖ លោក Rene Angelil ពីអតីតអ្នកគ្រប់គ្រង លោក ស្រី Celine Dion រហូតក្លាយទៅ ជាស្វាមីលោកស្រីនោះ លោក Rene បានស្លាប់បាត់បង់  ជីវិត បាត់ទៅហើយ ក្នុងវ័យ ៧៣ ឆ្នាំ ។ គួរ បញ្ជាក់អោយដឹងថា លោក Rene បានរៀបការជាមួយនឹង លោកស្រី Celine Dion ក្នុងឆ្នាំ ១៩៩៤ ។ ប្រភពបញ្ជាក់អោយដឹងថា ស្វាមីលោកស្រី   Celine Dion  បាន ស្លាប់ បាត់បង់ជីវិត នៅផ្ទះ នាទឹកដី សហរដ្ឋអាមេរិក រដ្ឋ Las Vegas ដោយសារតែជម្ងឺមហារីក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោកស្រី Dion   បាន លា ឈប់ ពីការងារ ពីរ តំណែង ក្នុង គោលបំណងតែមួយគត់ មកមើលថែស្វាមីរបស់ខ្លួន ដែលរងនូវ ការវាយប្រហារ ធ្ងន់ធ្ងរ ពីរោគមហា រីកបំពង់ការ ចាប់តាំង ពីឆ្នាំ ២០០០ មកម្ល៉េះ។ គួររំឮកថា លោក Angelil មានស្រុកកំណើត នាទីក្រុង Montreal ប្រទេសកាណាដា លោកកើតក្នុងឆ្នាំ ១៩៤២ ។ បន្ទាប់  ពី គ្រប់គ្រង ក្រុមមួយក្រុមនៅក្នុង ប្រទេសកាណាដា លោក Angelil ត្រូវបានកំណត់អោយមកធ្វើជាអ្នក  គ្រប់គ្រងលោកស្រី Dion ចាប់ តាំងពីលោកស្រីមានវ័យទើបតែ ១២ឆ្នាំ ខណៈការងាររៀបចំអោយលោក Angelil មកគ្រប់គ្រងលោក ស្រី Dion គឺជាការចាត់ចែងដោយផ្ទាល់ពី  សំណាក់  ឪពុក ម្តាយលោកស្រី។ គួរបញ្ជាក់ថា អំឡុងឆ្នាំ កន្លងទៅនេះ លោកស្រី Dion    បាន គូស បញ្ជាក់ដល់សារព័ត៌មាន USA Today ឲ្យដឹងថា​លោកស្រី កំពុងតែត្រៀមខ្លួន នៃការមកដល់មរណទុក្ខស្វាមីរបស់ខ្លួន "អ្វីដែលគ្រោងនឹងកើតមានឡើងចំពោះ ខ្ញុំ នោះវានឹងកើតមានឡើងជាក់  ជា មិនខាន ប៉ុន្តែ   អ្វីដែល  ជាកាតព្វកិច្ចចម្បងរបស់នាងខ្ញុំនោះគឺ ថែរក្សាស្វាមី និងប្រាប់គាត់ថា ពួកយើងនឹង  មិន មាន រឿងអ្វីកើតឡើងនោះទេ អូននឹងមើលថែរក្សា កូនៗអោយបានល្អ ហើយបងនឹងថែរក្សាពួកយើងពីចម្ងាយ" ។

គួរបញ្ជាក់ថា លោកស្រី Celine Dion គឺជាបេក្ខភាព តារាចម្រៀង បរទេស លំដាប់ជួរមុខ ទទួលបាន ភាពល្បីល្បាញជាខ្លាំង នៅជុំវិញពិភពលោក តាមរយៈបទចម្រៀងល្បីៗជា  បន្តបន្ទាប់ ក្នុងនោះ បទ My heart will go on បានធ្វើអោយលោកស្រី ទទួលបាននូវភាពល្បីល្បាញជាខ្លាំង អំឡុងឆ្នាំ ១៩៩៩ ខណៈបទ My heart will go on  ពីកំពូល ខ្សែភាពយន្ត Titanic ច្រៀង ដោយលោកស្រី Celine Dion ឈ្នះពានរង្វាន់ Grammy ដល់ទៅ ២លើក៕

- អាន ៖ Leonardo តួឯកល្បីឈ្មោះ Titanic លង់ស្នេហ៍ អង្គរវត្ត ប្រទេសកម្ពុជា ឈានទៅ ប្រកាសប្រាប់ ពិភពលោក (វីដេអូ)

 

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Leonardo DiCaprio Titanic Celine Dion