CamNews

តារា 

Leonardo ត្រូវបានមហាជនចាត់ទុកថា ជាតារាប្រុសដែលមានសំណាងម្នាក់បានស្រីស្អាតធ្វើគូស្នេហ៍

(បរទេស)៖ លោក Leonardo DiCaprio ដែលទស្សនិកជនពិតជាបានស្គាល់រូបលោកហើយថាជាតួអង្គប្រុស​ក្នុង​រឿង Titanic នោះ​ទោះ​បី​ជា​ឈាន​ចូល​វ័យ​ច្រើន​ទៅ​ហើយ​ក្តី​ក៏​តារា​សម្តែង​វ័យ​៤១ឆ្នាំរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជន ហើយ​លោក​ក៏​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ជា​តា​រា​ប្រុស​សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ម្នាក់​ផង​ដែរ​។

អ្វីដែលមហាជនបានដឹងយ៉ាងច្បាស់គឺ Leonardo DiCaprio ជាបុរសដែលតែង តែណាត់ជួបតារាម៉ូដែលស្រីស្អាតៗជាច្រើននាក់​ តែ​ពេល​នេះ​មិត្ត​ស្រី​បច្ចុប្បន្ន​របស់​លោក​គ្មាន​នរណា​ក្រៅ​ពី​នាង Nina Agdal តារាម៉ូដែលវ័យ២៤ឆ្នាំដែលជានារីចូលចិត្តភាពសិចស៊ីនិងស្រស់ស្អាតបំផុតនោះទេ។

លោក Leonardo DiCaprio ត្រូវ​បា​នអ្នកគាំទ្រចាត់ទុកថា លោកគឺជាតារាប្រុសម្នាក់ដែលមានសំណាងណាស់ព្រោះមានមិត្តស្រីស្រស់ស្អាត និង​សិច​ស៊ី​មិន​ធម្មតា​ឡើយ​ដែល​ការ​លើក​ឡើង​នេះ ប​ន្ទាប់ពីមនុស្សជាច្រើនបានឃើញរូបដែល Agdal បង្ហោះលើបណ្តាញសង្គមពីភាពឡូយឆាយរបស់នាង និងរូបភាពជាមួយមិត្តប្រុសកំពុងដើរកំសាន្តនៅលើឆ្នេរខ្សាច់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Leonardo DiCaprio titanic