CamNews

តារា 

អ្នកនាង យក់ ឋិតរដ្ឋា កំពុងព្រួយបារម្ភពីភាពល្បីល្បាញ របស់ខ្លួន

ព័ត៌មានកំសាន្ត ៖ អតីតកំពូលតារាចម្រៀងល្បី អ្នកនាង យក់ ឋិតរដ្ឋា កំពុងតែបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពល្បីល្បាយរបស់ខ្លួន ក្រោយពីស្ងប់ស្ងាត់ ពោលគឺបទចម្រៀងថ្មីនៅក្នុងផលិតកម្មថោន ហាក់គ្មានសន្ទុះកើតឡើងទាល់តែសោះ ។ 

ជាងនេះទៅទៀត អ្នកនាង យក់ ឋិតរដ្ឋា បានសម្ដែងនូវអារម្មណ៍ព្រួយ បារម្ភជាច្រើនលើកច្រើនសារ ក្នុងបណ្ដាញសង្គមអំពីអាជីព ចម្រៀងរបស់នាង ហើយបានព្យាយាមលើកទឹកចិត្តខ្លួនឯង ជាហូរហែ តែហាក់មិនអាចទទួលបានអ្វី ដែលនាងរំពឹងទុកឡើយ ពោលនាងនៅតែធម្មតាៗ ដូចកាលនៅជ្រកកោនក្នុងផលិតកម្មចាស់ដដែល ហើយគ្មានអ្វីប្លែកទាល់តែសោះ។ អ្វីដែលនាងធ្វើ ពោលគឺតារាចម្រៀងល្បីៗផ្សេងៗ សឹងតែលែងធ្វើទៅហើយ ព្រោះវាសាំដដែលៗពេក។ រីឯបទចម្រៀងឆ្លើយឆ្លងរបស់ យក់ ឋិតរដ្ឋា ជាមួយតារាចម្រៀងសំឡេងស្អកដូចគ្នា លោក ខេម វិញ ក៏មិនមានអ្វីទាក់ទាញឡើយ នេះក៏ជាអ្វី ដែលនាងបានរំពឹងខ្ពស់ផងដែរ ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Yuk Thetrotha