CamNews

តារា 

គ្រាន់តែ Bella ទៅក្រៅប្រទេសប៉ុន្មានថ្ងៃសោះ Weir ដល់ថ្នាក់ហ៊ាននិយាយពាក្យនេះដាក់មិត្តស្រី

ថៃ ៖ នាង Bella ranee ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅប្រទេស ក្រោយពីសម្តែងរឿង "បុព្វេសន្និវាស" ។ មិនត្រឹមតែប៉ុណ្ណោះ តារាថៃរូបនេះត្រូវបានម្ចាស់កម្មវិធីធំៗអញ្ជើញទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិជាច្រើន រហូតធ្វើឲ្យនាងត្រូវចេញទៅបំពេញការងារនៅក្រៅប្រទេសជាញឹកញាប់ ។ 

ថ្មីៗនេះ Bella ត្រូវបានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនៅឯប្រទេសរ៉ូសុីជាច្រើនថៃ រហូតធ្វើឲ្យលោក Weir sukollawat ដែលជាមិត្តប្រុសអត់ទ្រាំសង្កត់ចិត្តមិនបានក៏បង្ហោះរូបថតរបស់មិត្តស្រី ហើយនិយាយថា នឹកនាង Bella ranee ខ្លាំង រហូតចង់ឲ្យនាងឆាប់ត្រលប់មកវិញថែមទៀតផង ។ 

នៅក្នុងនោះផងដែរ មានហ្វេនៗជាច្រើននាក់ចូលរួមទៅបង្អាប់ផង កោតសរសើរជាមួយនិងស្នេហាដ៏ផ្អែមល្អែមរបស់ លោក Weir និងនាង Bella ថែមទៀតផង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Weir sukollawat Bella ranee