CamNews

ភាពយន្ត 

Disney គ្រោងយករឿង គំនូរជីវចល ចាស់មួយទៀតហើយ មកថតធ្វើជា ភាពយន្តខ្នាតធំ

ជាច្រើនឆ្នាំ មកហើយ Disney បានយករឿងគំនូរ ជីវចលរបស់ ខ្លួនមកថតលាយ​ ជាមួយនិង មនុស្ស ដែលមាន ដូចជា Smurf និង Chipmunk ជាដើម ។ ឥលូវនេះ Disney កំពុងតែ ត្រៀមយករឿងចាស់ មួយទៀតហើយ មកថតជារឿង ថ្មីជាមួយនិង មនុស្ស ។

Disney Chip and Dale put "-turn" widescreen 1

រឿងដែល ត្រូវបានគេ ដឹងនេះ គឺជារឿង កំប្រុក ២ នាក់បងប្អូន Chip & Dale ដែលទស្សនិកជន ធ្លាប់ បានទស្សនា ជាវគ្គខ្លីៗ ជាគំនូជីវចល កាលពីមុន ។ រឿងនេះ ត្រូវបាន អោយគេដឹងថា នឹងយកវគ្គ Chip & Dale : Rescue Rangers យកមកថត ជាកុនខ្នាតធំ ។ ផលិតករល្បី ២ រូបរបស់ ផលិតកម្ម Disney លោក David Hoberman និង Todd Lieberman នឹងកាន់កាប់ ការផលិតរឿងនេះ ។ ព័ត៌មាន ផ្សេងៗទៀត Disney មិនទាន់ផ្តល់ ដំណឹងនៅឡើយ ។

Disney Chip and Dale put "-turn" widescreen 2

គួរបញ្ជាក់ផងដែរថា Chip & Dale បង្ហាញខ្លួន ជាលើកដំបូង នៅក្នុងគំនូរជីវចល មួយរបស់ Disney ដែលមានឆ្កែឈ្មោះ​ Pluto និង Donald Duck ក្នុងឆ្នាំ ១៩៦៣ ។ ដល់ឆ្នាំ ១៩៨៩ Chip & Dale ក៏ត្រូវគេ ផលិតរឿង មួយដាច់តែឯង អោយតួអង្គ ២ នាក់នេះដែល មានមិត្តភក្តិផ្សេង ២ នាក់ទៀត ជាកំប្រុក ដូចគ្នា និង ១ ម្នាក់ជា រុយ ៕ 

Disney Chip and Dale put "-turn" widescreen 6

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie chip & dale disney cartoon