CamNews

តារា 

មិនគួរឲ្យជឿ!! តម្លៃផ្សាយពាណិជ្ជកម្មក្នុងរឿង "បុព្វេសន្និវាស" ថ្លៃដល់ថ្នាក់នេះ!!

ថៃ ៖ ដោយសារតែរឿង "បុព្វេសន្និវាស" កាន់តែល្បីខ្លាំងពីមួយឈុតទៅមួយឈុត រហូតធ្វើឲ្យការផ្សាយពាណិជ្ជកម្មនៅលើស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ កាន់តែខ្ពស់ឡើងៗ ។ 

លោក Pope thanawat ដែលជាតួឯកប្រុសក្នុងរឿងនេះបានថ្លែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែរឿងដែលខ្លួនបានសម្តែង អាចរកចំណូលដល់ទូរទស្សន៍បានយ៉ាងច្រើនបែបនេះ ។ ប្រភពដដែលបន្តទៀតថា ក្នុងការផ្សាយពាណិជ្ជកម្មមួយៗមានតម្លៃជាង +២៦០,០០០,០០០ បាតឯណោះ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះបន្តទៀតថា សម្រាប់កុងត្រារបស់លោកជាមួយនិងស្ថានីយ៍ប៉ុស្តិ៍លេខ ៣ នឹងផុតកំណត់រយៈពេល ២ ឆ្នាំទៀតឯណោះ ។ ប៉ុន្តែលោកនឹងនៅតែបន្តកុងត្រាជាមួយនឹងទូរទស្សន៍ដដែល បើទោះបីជាលោកមិនទាន់បានអានអោយលម្អិតក៏ដោយចុះ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pope thanawat Bella ranee