CamNews

ភាពយន្ត 

ពូម៉ាប់នៅក្នុងរឿង រថភ្លើងទៅប៊ូសាន បានត្រឡប់មកវិញហើយជាមួយរឿងថ្មីUnstoppable

កំសាន្ត ៖ លោក Ma Dong-seok ដែលយើងតែងតែហៅគាត់ថាពូម៉ាប់នៅក្នុងរឿង រថភ្លើងទៅប៊ូសាន ឬ Train To Busan បានត្រឡប់មកវិញហើយនៅដើមឆ្នាំ 2019 នេះនៅក្នុងរឿង Unstoppable ដែលគាត់បានដើរតួជាប្តីម្នាក់ដែលត្រូវដើរស្វែងរកប្រពន្ធរបស់ខ្លួនដែលត្រូវបានគេចាប់យកទៅ។


​មិនត្រឹមតែរឿង​ រថភ្លើងទៅប៊ូសាន នោះទេ ប៉ុន្តែនៅក្នុងឆ្នាំ 2018 គាត់ក៏បានសម្តែងនៅក្នុងរឿង Along With The Gods 2 ដែលគាត់សម្តែងជាទេវតាការពារផ្ទះសម្បែង។ ចំណែកឯឆ្នាំ​ 2019 នេះវិញរឿង Unstoppable យើងនឹងបានឃើញការសម្តែងមួយផ្នែកទៀតរបស់ពូម៉ាប់ផងដែរ ព្រោះរឿងនេះពោរពេញទៅដោយឈុតឆាកវាយប្រហារដែលនឹងធ្វើឲ្យអ្នកទស្សនារន្ធត់ទៅតាមសាច់រឿងដូចគ្នា មិនត្រឹមតែប៉ុណ្ណោះក៏មានលាយលំនឹងភាពកំប្លែង និងរ៉ូមែនទិករវាងពូម៉ាប់ដែលជាប្តីទៅកាន់ប្រពន្ធដែលសម្តែងដោយកញ្ញា Song Ji Hyo ផងដែរ។

រឿង Unstoppable នឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី៣១ មករា នេះហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



 

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article